ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយនូវ តារាជើងចាស់ដ៏មានប្រជាប្រិយភាព អ្នកនាង សួន ចន្ថា ដែលបច្ចុប្បន្នឃើញថាតារាស្រីរូបនេះ ហាក់ដូចជាស្ងាត់នៅក្នុងការងារសិល្បៈ មិនសូវមានភាពមមាញឹកដូចកាលពីមុន។

មិនត្រឹមតែប៉ុណ្ណោះសូម្បីតែការបញ្ចេញសម្លេងនៅក្នុងបទចម្រៀង តាមកញ្ចក់ទូរទស្សន៍ផ្សេងៗនោះ ក៏មិនសូវឃើញនោះដែល ធ្វើឲ្យអ្នកគាំទ្រជាច្រើនចង់ស្តាប់ និងរងចាំការច្រៀងរបស់តារារូបនេះគ្រប់គ្នា។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ក៏ស្រាប់តែមានការបង្ហោះវីដេអូមួយ ដែលបង្ហាញពីការច្រៀងរបស់តារាស្រីរូបនេះ ជាថ្មី និងទទួលបានការសរសើរ ពីបណ្តាអ្នកគាំទ្រយ៉ាងខ្លាំង។

ដោយក្នុងនោះ ឃើញថាសមត្ថភាពការច្រៀងរបស់តារារូបនេះ នៅតែពីរោះ ទឹកដមសម្លេងស្រទន់គួរឲ្យសរសើរ ទោះបីជាបច្ចុប្បន្ននេះគាត់មានវ័យកាន់តែច្រើនយ៉ាងណាក្តី។

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងបានធ្វើការសរសើរដល់តារាស្រីជើងចាស់រូបនេះគ្រប់គ្នា ដែលមានវ័យច្រើនប៉ុណ្ណាក្តី តែសមត្ថភាពក្នុងការបញ្ចេញសម្លេងនៅតែខ្លាំងបែបនេះដដែល៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

សួន ចន្ថា
សួន ចន្ថា
សួន ចន្ថា
សួន ចន្ថា
សួន ចន្ថា ពេលឡើងច្រៀង
សួន ចន្ថា ពេលឡើងច្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]