ភ្នំពេញ៖ អ្នកប្រើប្រាស់រថយន្តមួយចំនួនជ្រើសរើសជិះរថយន្តមួយទឹកដោយសារពួកគេយល់ថារថយន្តមួយទឹកមានតម្លៃធូរថ្លៃជាងរថយន្តថ្មី។ ក៏ប៉ុន្តែមុននឹងអ្នកសម្រេចចិត្តទិញរថយន្តមួយទឹកយកទៅប្រើប្រាស់ អ្នកត្រូវពិនិត្យមើលឲ្យបានម៉ត់ចត់សឹងគ្រប់ចំណុច ព្រោះរថយន្តមួយទឹកមិនមែនជារថយន្តថ្មី វាអាចមានការខូចខាតនៅកន្លែងណាមួយដែលអ្នកមើលមិនឃើញ ហើយក៏គ្មានការធានាច្បាស់លាស់ពីក្រុមហ៊ុនដែរ។ ប៉ុន្តែឥឡូវនេះអ្នកគួរឈប់ខ្វល់ខ្វាយជាមួយរថយន្តមួយទឹកទៀតទៅ សម្រាប់អ្នកមានលុយត្រឹមតែ ២ ម៉ឺនជាងក៏អាចជិះរថយន្តថ្មីបានដែរ។

រថយន្ត Ford Ecosport 2019

ថ្មីៗនេះ គេសង្កេតឃើញក្រុមហ៊ុន RMA Cambodia ដែលជាតំណាងនាំចូល និងចែកចាយផ្ដាច់មុខរថយន្ត Ford ប្រចាំប្រទេសកម្ពុជា បាននាំចូលនូវរថយន្ត SUV មួយប្រភេទ នោះគឺរថយន្ត Ford Ecosport 2019 ដែលមានតម្លៃត្រឹមតែ $29,900 ប៉ុណ្ណោះ សម្រាប់អតិថិជនដែលធ្វើការកក់ទុកមុន។ រថយន្តនេះមានតម្លៃសមរម្យ និងមានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗមិនចាញ់រថយន្តតម្លៃថ្លៃមួយចំនួននោះទេ រីឯរូបរាងវិញក៏មើលទៅគួរឲ្យទាក់ទាញ និងទាន់សម័យ ស័ក្តិសមបំផុតសម្រាប់យុវវ័យ និងបងៗនារីៗផងដែរ។ 

ដោយសារតែ Ford Ecosport ស៊េរីថ្មី 2019 បានបំពាក់មកជាមួយនូវអេក្រង់ Touchscreen 6.5 អ៊ីញ រួមជាមួយនឹងបច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មី ដែលអាចបញ្ចាដោយសម្លេង ដូច្នេះនៅពេលអ្នកចង់ធ្វើការ Call ស្ដាប់តន្រ្តី ឬការកម្សាន្តផ្សេងៗ អ្នកពុំចាំបាច់ដកដៃចេញពីចង្កូតនោះទេ អ្នកគ្រាន់តែចុចប៊ូតុង Voice Command នៅលើចង្កូតរួចបញ្ជាដោយការនិយាយជាការស្រេច បច្ចេកវិទ្យានេះផ្ដល់ទំនុកចិត្ត និងមិនធ្វើឲ្យអ្នកបាត់បង់ការយកចិត្តទុកដាក់នៅពេលកំពុងបើកបរនោះទេ។ កាន់តែពិសេសនោះគឺ រថយន្ត Ford Ecosport ប្រើប្រាស់ជាមួយនឹង Smart Key ដោយអ្នកអាចបញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរនោះទេ។

រថយន្ត Ford Ecosport 2019

មិនតែប៉ុណ្ណោះ សម្រាប់អ្នកដែលតែងជួបប្រទះការលំបាកពេលចូលចតម្ដងៗ រថយន្តនេះភា្ជប់មកជាមួយនូវប្រព័ន្ធជំនួយចូលចតដែលប្រើកាមេរ៉ា និងសេនសឺផ្នែកខាងក្រោយជាសញ្ញាផ្ដល់ជំនួយ ផ្ដល់ភាពងាយស្រួលក្នុងពេលចូលចត។

រថយន្ត Ford Ecosport 2019

ម្យ៉ាងទៀត រថយន្តនេះគឺស័ក្តិសមបំផុតសម្រាប់អ្នករស់នៅក្នុងទីក្រុងដែលតែងតែជួបប្រទះការកកស្ទះចរាចរណ៍សើ្ទររៀងរាល់ថ្ងៃ ដោយសារតែ Ford Ecosport បានបំពាក់ជាមួយនឹងប្រភេទម៉ាស៊ីន Ecoboost ទំហំ 1.0L ថ្វីត្បិតម៉ាស៊ីនតូចពិតមែន ប៉ុន្តែវាមានកម្លាំងខ្លាំងជាងរយន្តដទៃដែលមានទំហំម៉ាស៊ីនប៉ុនគ្នា ហើយថែមទាំងជួយសន្សំសំចៃប្រេងទៀតផង។

ដូច្នេះសម្រាប់អ្នកដែលមានលុយត្រឹមប៉ុណ្ណឹង គួរពិចារណាទិញរថយន្តថ្មីជិះតែម្ដងទៅ ដើម្បីជៀសវាងកុំឲ្យទិញប៉ះរថយន្តមិនស្អាត ឬចេះតែមានបញ្ហាខូចមិនចេះចប់ ម្យ៉ាងទៀតនៅពេលអ្នកទិញរថយន្តថ្មី គឺមានការធានាត្រឹមត្រូវពីក្រុមហ៊ុនផ្ទាល់ រួមជាមួយនឹងអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ៕

រថយន្ត Ford Ecosport 2019
រថយន្ត Ford Ecosport 2019
រថយន្ត Ford Ecosport 2019

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]