ភ្នំពេញ៖ លោក ងួន ចាន់ដេវីដ ហៅក្រៅថា​ G-Devith ជាតារាចម្រៀង ប្រុសដ៏ល្បីប្រចាំប្រទេសកម្ពុជា ដែលមិត្តៗយុវវ័យ ស្គាល់យ៉ាងច្បាស់ថាជា តារារ៉េប ដ៏មានទេពកោសល្យ។ ម៉្យាងទៀត លោក G-Devith តែងតែមានអ្វីដែលប្លែក ចែកជូនប្រិយមិត្តតាមរយៈ បទចម្រៀង ជាច្រើនរបស់ រូបលោកផ្ទាល់។

ជាក់ស្ដែង កាលពីយប់មិញ នៅក្នុងសង្គមបណ្ដាញហ្វេសប៊ុក មានការចែករំលែកតៗគ្នាយ៉ាងច្រើន អំពីបទចម្រៀងថ្មីរបស់ លោក។ បទថ្មីនោះដែរ មានចំណងជើងថា« សំុទោសដែលធ្វើឲ្យឈឺ»​ ដែលមានលក្ខណៈ ខុសប្លែកពីបទមុនៗ ទាំងអត្ថន័យនិងបទភ្លេង បែបអន្លង់អន្លោច ថែមទៀតផង។

អ្វីដែលពិសេស​ តាមរយៈ បទចម្រៀងថ្មី មួយបទនេះផងដែរ បានធ្វើហ្វេនៗរបស់G-Devith មានការគាំទ្រខ្លាំង​ ដោយសារតែអត្ថន័យ បានរៀបរាប់ អំពីការឈឺចាប់របស់បុរសម្នាក់ បន្ទាប់ពីនារីជាសង្សារបានចាកចេញឆ្ងាយ ដោយមិនអាច ទ្រាំនឹងការក្បត់របស់បុរសនោះ ជាហេតុធ្វើឲ្យមានវិប្បដិសារីបែបនេះ និងមានតែពាក្យសំុទោសដែលធ្វើឲ្យឈឺ។ 

ដោយសារតែបទនេះ មានទំនុកភ្លេង និងអត្ថន័យចាក់ដោត ត្រូវចិត្តមិត្តយុវវ័យទៀតនោះ ធ្វើឲ្យ ផ្ទុះការគាំទ្រ យ៉ាងច្រើនបែបនេះ៕ 

ចង់ជ្រាបច្បាស់ ទៅស្តាប់ទាំងអស់គ្នា៖ 

G-Devith
G-Devith
G-Devith
G-Devith

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត