អាមេរិក៖ ពួកយើងភាគច្រើន រមែងត្រូវបានរម្លឹកថា ពុំគួរហូបទឹកដែលទុកចោលនៅក្នុងឡាននោះទេ ព្រោះតែវាមិនល្អសម្រាប់សុខភាព ដោយសារតែវាត្រូវកម្តៅថ្ងៃយូរ។

ប៉ុន្តែមានហេតុផលចម្បងមួយទៀត ដែលអ្នកពុំគួរទុកដបទឹកសុទ្ធចោលនៅក្នុងឡាននោះទេ ជាពិសេសនៅពេលមេឃក្តៅ ព្រោះវាអាចបង្កឱ្យមានអគ្គិភ័យបាន។

ជាក់ស្តែង ដបទឹកដែលយើងទុកចោលនៅក្នុងឡាននោះ វាប្រៀបដូចជាកែវពង្រីកអីចឹង ហើយនៅពេលវាប៉ះនឹងកម្តៅព្រះអាទិត្យ វាក៏អាចបង្កឱ្យមានភ្លើងឆេះផងដែរ។ 

រូបតំណាង

យោងតាមប្រភពបានឱ្យដឹងថា មានបុរសម្នាក់ រស់នៅសហរដ្ឋអាមេរិក កំពុងតែជិះឡានសុខៗ ស្រាប់តែឃើញផ្សែងនៅក្នុងឡានរបស់គាត់។

ក្រោយមក បន្ទាប់ពីពិនិត្យ ទើបដឹងថា ការពិតផ្សែងនោះចេញមកពីដបទឹកសុទ្ធរបស់គាត់សោះ ព្រោះវាប៉ះនឹងកម្តៅព្រះទិត្យ ទើបវាបង្កឱ្យមានផ្សែងបែបនេះ។

យ៉ាងណាមិញ យោងតាមអ្នកជំនាញបានធ្វើការសាកល្បង ហើយបានរកឃើញថា ការទុកដបទឹកសុទ្ធចោលនៅក្នុងឡាន ជាពិសេសមេឃកំពុងតែក្តៅ ពិតជាមានហានិភ័យខ្ពស់ក្នុងការបង្កឱ្យមានអគ្គិភ័យពិតមែន។ 

រូបតំណាង

ចូលអ្នកស្រមៃមើល ប្រសិនបើយើងទុកឡានចោល ហើយនៅក្នុងឡានយើងមានក្រដាស ឬក៏របស់របរដែលងាយឆេះនៅក្នុងឡាន តើស្ថានភាពទៅជាយ៉ាងណា?

ដូច្នេះ លោកអ្នកពុំគួរទុកដបទឹកសុទ្ធចោលនៅក្នុងឡាននោះទេ ឬក៏លោកអ្នកអាចទុកវានៅកន្លែងណាដែលពុំត្រូវពន្លឺថ្ងៃ ដើម្បីចៀសវាងនូវគ្រោះថ្នាក់នានាដែលអាចកើតឡើងជាយថាហេតុ៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]