ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ប្រាកដជាស្គាល់ តួឯកស្រីក្នុងរឿង«ភ្លើង» គឺកញ្ញា ដួង ម៉ានិច ដែលជាតារាសម្ដែង ដែលមានភាពពេញនិយមសម្រាប់ មិត្តយុវវ័យយ៉ាងខ្លាំង។ មួយរយៈនេះ នាងហាក់បីដូចជា មានការមមាញឹកច្រើន ជាមួយអាជីពជាសិល្បៈ ផ្ទាល់ផងដែរ។

ដោយឡែក ក្រៅពីនេះ ម៉ានិច ត្រូវបានគេទទួលស្គាល់ថា​ជា តារាស្រីម្នាក់ដែលមានរូបរាងកាយដ៏ស្រលូន និងសម្រស់ដ៏ស្រស់ស្អាត គួរជាទីចាប់អារម្មណ៏។ មិនតែប៉ុណ្ណោះ តារារូបនេះ បានធ្វើឲ្យអ្នកគាំទ្ររូបនាង ពេញចិត្តយ៉ាងខ្លាំង ចំពោះការតុបតែងខ្លួនរបស់នាង គឺមានភាពទាក់ទាញ និងស៊ីវីល័យខ្លាំងតែម្ដង។

ជាក់ស្ដែង កាលពីយប់មិញ គេបានឃើញវត្តមានរបស់ដួង ម៉ានិច ដែលគេហៅថា នាងភ្លើង បានអញ្ជើញចូលរួមក្នុង កម្មវិធីអាពាហ៏ពិពាហ៏មួយ ព្រមទាំងធ្វើឲ្យអ្នករាល់គ្នាសរសើរ មិនដាច់ពីមាត់ ពីរូបសម្ផស្ស ដ៏ស្រស់សោភារបស់នាង។ ក្នុងពេលនោះដែរ​ នាងបានគ្រងក្នុង រ៉ូបពណ៌ក្រហម ឆែកវែង ដែលមើលទៅមានភាពស៊ិចស៊ី អមដោយការផាត់មុខ បែបបរទេសទៀតនោះ ជាហេតុធ្វើឲ្យនាងស្អាត ប្លែកពីគេតែម្ដង៕

ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច