ជប៉ុន៖ សម្រាប់អ្នក Single ដែលចង់ហូបអាហារនៅកន្លែងស្ងប់ស្ងាត់ មិនចង់ឱ្យគេឃើញ ឬនិយាយគ្នាជាមួយអ្នកដទៃនោះ លោកអ្នកអស់បារម្ភទៀតហើយ ព្រោះនៅជប៉ុនថ្មីៗនេះមានហាងមួយកន្លែង មានតុពិសេសសម្រាប់អ្នកនៅ Single ឬអត់គូ កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

ភោជនីយដ្ឋានមួយនេះមានឈ្មោះថា Gusto បានបង្កើតតុពិសេសសម្រាប់អ្នកអត់គូ និងអ្នកធ្វើការ ដែលគ្រាន់តែចង់ហូបអាហារ មិនចង់ឱ្យគេឃើញ។ លក្ខណៈពិសេសនៃតុមួយនេះ ពោលគឺប្រៀបដូចជានៅលើតុការិយាល័យដែលបិទជិតអីចឹង ដូច្នេះលោកអ្នកអាចហូបអាហារ ដោយមិនចាំបាច់ត្រូវសម្លឹងមើលភ្នែកអ្នកដទៃ ឬក៏ធ្វើឱ្យអ្នកទើសទាល់នោះទេ។

ម្យ៉ាងវិញទៀត វាក៏មានកន្លែងសាកថ្មទូរស័ព្ទ, Free Wifi, ម្ហូបអាហារជាច្រើនផងដែរ។ ដូច្នេះវាពិតជាសាកសមសម្រាប់អ្នកធ្វើដំណើរទូទៅ ឬអ្នក Single អាជីព។

ដូច្នេះបើអ្នកមានឱកាសបានទៅលេងប្រទេសជប៉ុន អ្នកអាចសាកល្បងទៅហាងមួយនេះបានដែលមានសាខាជាច្រើននៅក្នុងទីក្រុងតូក្យូ។

យ៉ាងណាមិញ សម្រាប់អ្នករកស៊ីទូទៅ អ្នកអាចយកគំនិតមួយនេះ បង្កើតតុហូបអាហារបែបនេះនៅស្រុកខ្មែរ ហើយយើងជឿជាក់ថា ប្រាកដជាមានមនុស្សម្នាជាច្រើនចូលទៅជាក់ជាពុំខាន៕ 

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

តុសម្រាប់អ្នក Single អាជីព
តុសម្រាប់អ្នក Single អាជីព
មុខម្ហូបនៅក្នុងហាង Gusto
តុសម្រាប់អ្នក Single អាជីព
តុសម្រាប់អ្នក Single អាជីព
តុសម្រាប់អ្នក Single អាជីព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]