ភ្នំពេញ​៖ នៅសល់ពេលមិនប៉ុន្មានថ្ងៃទៀតទេរឿងភាគថៃថ្មី «បេះដូងបរិសុទ្ធ» នឹងបង្ហាញវត្តមានជាផ្លូវការ តាមរយៈកញ្ចក់ទូរទស្សន៍ PNN ជូនអ្នកគាំទ្ររបស់ខ្លួនបានទស្សនាហើយ។ សាច់រឿងក៏ថ្មី ឯចរិតតួអង្គក៏ប្លែកខុសកាលគ្រាមុន រឿងភាគថ្មីនេះនឹងក្លាយជាវេទិកាបង្ហាញនូវជំនួបដ៏កម្រមួយ រវាងតួឯកស្រីធ្លាប់ទទួលប្រជាប្រិយភាពព្រោះពូកែបង្ហូរទឹកភ្នែកក្នុងរឿង «ទឹកភ្នែកនាងទាសី» និងកម្លោះពូកែចាយសម្រស់ក្នុងរឿង «មន្តស្នេហ៍កំលោះពីឡុត»។ ក្លាយពីតួកម្សត់ទៅជាក្រមិចក្រមើម ពីតួអង្គរួសរាយទៅជាម៉ឺងម៉ាត់ តើរឿងភាគនេះនឹងផ្តល់ជូននូវចំណីអារម្មណ៍ថ្មីក្នុងរូបភាពបែបណា?

ទោះរឿងមិនទាន់ចាក់ផ្សាយពិតមែន តែគ្រាន់ក្រឡេកឃើញរូបភាពខ្លះៗនៃការក្រុងពាលីថតរឿងក៏អ្នកគាំទ្រអាចទាយដឹង រឿងភាគថៃមួយនេះពិតជាមិនធ្វើឱ្យអ្នកទស្សនាខកបំណងឡើយ ព្រោះកំប្លែងសប្បាយ ហើយប្រជុំទៅដោយតួអង្គល្បីៗជាច្រើន ឯតួឯកប្រុសស្រីក៏ធ្វើការចុះសម្រុងគ្នាបានល្អថែមទៀត។

រូបភាពសកម្មភាពត្រឹមប៉ុណ្ណឹង! តើអាចទាក់ទាញចិត្តអ្នកឱ្យរង់ចាំទស្សនាបានដែរ ឬទេ? រឿងភាគថៃ «បេះដូងបរិសុទ្ធ» នឹងមកជួបអ្នកគាំទ្រទាំងអស់នាថ្ងៃ ២៧ ខែឧសភា ខាងមុខនេះ វេលាម៉ោង ១២ ថ្ងៃត្រង់ រហូតម៉ោង ១ រសៀល កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា៕ 

តួសម្តែងក្នុងរឿង «បេះដូងបរិសុទ្ធ»
តួសម្តែងក្នុងរឿង «បេះដូងបរិសុទ្ធ»
តួសម្តែងក្នុងរឿង «បេះដូងបរិសុទ្ធ»
តួសម្តែងក្នុងរឿង «បេះដូងបរិសុទ្ធ»
តួសម្តែងក្នុងរឿង «បេះដូងបរិសុទ្ធ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]