អង់គ្លេស៖ ជារឿងដ៏រំភើបមួយដែលធ្វើឲ្យតារាចម្រៀងជើងចាស់លោកJ Jetrin និងភរិយាអ្នកនាងPin Kejmanee ញញឹមបិតមាត់មិនជិត ក្រោយចូលរួមក្នុងកម្មវិធីដ៏មានន័យមួយរបស់កូនប្រុស។

ដោយលោកJ Jetrin និងភរិយា បាននាំគ្នាធ្វើដំណើរទៅប្រទេសអង់គ្លេសដើម្បីអបអរសាទរថ្ងៃបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យរបស់កូនប្រុសច្បង គឺJaonaay។ ទន្ទឹមនឹងថ្ងៃដ៏ពិសេសនេះលោក J Jetrin និងភរិយា ក៏មិនភ្លេចផុសរូបស្អាតៗជាច្រើនសន្លឹកដើម្បីបង្ហាញដល់អ្នកគាំទ្រទាំងអស់ដូចគ្នា។

គួរបញ្ជាក់ផងដែរថា លោក J Jetrin និងភរិយា មានកូនប្រុស៣នាក់ ដែលកូនបងឈ្មោះJaonaay កូនទី២ឈ្មោះJaokhun និងកូនប្រុសពៅJaosmutt។ ទៀតសោតកូនប្រុសទាំង៣របស់លោកសុទ្ធតែរៀននៅក្រៅប្រទេសទាំងអស់។

យ៉ាងណាមិញនេះជាភាពជោគជ័យមួយកម្រិតនៅក្នុងការសិក្សារបស់Jaonaay។ ប៉ុន្តែបន្ទាប់ពីការបញ្ចប់ការសិក្សាលើកនេះ Jaonaayត្រូវត្រៀមខ្លួនដើម្បីជ្រើសរើសមុខវិជ្ជារសម្រាប់ការសិក្សានៅសាកលវិទ្យាល័យបន្តទៀត៕

លោកJ Jetrin ជាមួយភរិយា និងកូនប្រុសJaonaay
លោកJ Jetrin ជាមួយភរិយា និងកូនប្រុសJaonaay
លោកJ Jetrin ជាមួយភរិយា និងកូនៗ
អ្នកនាងPin Kejmanee និងកូនប្រុសJaonaay
លោកJ Jetrin និងគ្រួសារ
អ្នកនាងPin Kejmanee និងកូនៗទាំង៣

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]