ភ្នំពេញ៖ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោកខេមរៈ សិរីមន្ត កាន់តែមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃ ដែលលោកតែងតែមានអ្វីប្លែកៗបង្ហាញទៅកាន់អ្នកគាំទ្រជានិច្ច ស្របពេលដែលរូបរាងកាន់តែសង្ហាខ្លាំងឡើង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោកក៏បានបង្ហាញខ្លួនឡើងច្រៀង ក្នុងការតែងខ្លួនយ៉ាងស្រស់សង្ហា ធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្ត និងសរសើរដល់លោកគ្រប់គ្នា ដែលមានវ័យច្រើន ហើយតែនៅតែសង្ហាខ្លាំងបែបនេះ។

តែអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ លោកឡើងឆាកច្រៀងលើកនេះ ពិតជាប្លែកខ្លាំង ព្រោះតារាប្រុសសាច់ដុំធំៗរូបនេះ បានយកចម្រៀងចាស់ៗដែលល្បីជាច្រើនឆ្នាំមុន ក្រោមចំណងជើងថា«ព្រមទាំងអាល័យ» មកច្រៀងឡើងវិញ។

ជាមួយគ្នានេះដែរ ឃើញថាសមត្ថភាពច្រៀងនៅក្នុងបទចាស់ៗរបស់លោកពិតជាពីរោះខ្លាំង និងច្រៀងបានយ៉ាងល្អគួរឲ្យសរសើរតែម្តង មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្រពិតជាពេញចិត្ត ទប់ការសរសើរមិនបាននោះទេ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត ពេលឡើងច្រៀង
ខេមរៈ សិរីមន្ត ពេលឡើងច្រៀង
ខេមរៈ សិរីមន្ត ពេលឡើងច្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត