បរទេស៖ ជាដំណឹងដែលធ្វើអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយដឹងថាលោក Adam Levine នឹងដើរចេញពីកម្មវិធី The Voice US។ ដោយលោកបានគ្រងតំណែងជាគ្រូបង្វឹក នៅក្នុងកម្មវិធីនេះរយៈពេល១៦រដូវកាល ឬស្មើនឹង៨ឆ្នាំជាប់គ្នា។

សម្រាប់ការចាកចេញនេះ Adam Levine បានសរសេរសំណេរដ៏មានអត្ថន័យមួយ ផុសនៅក្នុងគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លូន ដើម្បីរំលឹកអនុស្សាវរីយ៍ល្អៗដែលធ្លាប់មានកន្លងមក និងអរគុណដល់លោក Mark Burnett ដែលមានផ្តល់ឱកាសឲ្យខ្លួនមានចំណែកនៅក្នុងកម្មវិធីនេះ។ 

គួររំលឹកផងដែរថា Adam Levine ត្រូវបានគេចាត់ទុកជាគ្រូបង្វឹកប្រចាំកម្មវិធី ដែលចាប់ផ្តើមរដូវកាលទី១នៅក្នុងឆ្នាំ២០១១ រហូតមកដល់រដូវកាលទី១៦។យ៉ាងណាមិញកម្មវិធីThe Voice US រដូវកាលទី១៧នៅតែបន្តការដំណើរការ ដោយមានអ្នកនាងGwen Stefan មកអង្គុយកៅអីធ្វើជាគ្រូបង្វឹកជំនួស Adam Levine៕

Adam Levine
Adam Levine
Adam Levine
Adam Levine
រូបដែល Adam Levine ផុសនៅក្នុងអ៊ីនស្តារក្រាម
សំណេរដែល Adam Levine ផុសនៅក្នុងអ៊ីនស្តារក្រាម
សំណេរដែល Adam Levine ផុសនៅក្នុងអ៊ីនស្តារក្រាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]