នៅក្នុងពេលតែមួយ មានមនុស្សជាច្រើន ដែលកំពុងស្ថិតនៅក្នុង ស្ថានភាពខុសប្លែកពីគ្នា ប៉ុន្តែពួកគេកំពុងតែដង្ហើយហៅរក សេចក្ដីនៅក្នុងចិត្ត ដូចៗគ្នា។ តើសេចក្ដីសុខក្នុងចិត្ត វាពិតជាសំខាន់ខ្លាំងណាស់មែនទេ សម្រាប់ជីវិតមនុស្សម្នាក់ៗ?

ជាការពិតណាស់ មនុស្សគ្រប់រូប អាចធ្វើអ្វីៗគ្រប់យ៉ាងបាន ដើម្បីសេចក្ដីរបស់ខ្លួនឯង ប៉ុន្តែពួកគេមិនត្រូវបានគេរាប់បញ្ចូលជា មនុស្សអាត្មានិយមឡើយ របស់ប្រសិនបើទង្វើរបស់ពួកគេ មិនបាននាំសេចក្ដីទុក្ខដល់អ្នកណាម្នាក់។

ជាក់ស្ដែង មនុស្សខ្វះខាតធនធាន ឬមនុស្សដែលកើតមក មិនគ្រប់លក្ខណៈ ពួកគេប្រាកដជាប្រាថ្នា ចង់បានធនធាន និងរូបរាងកាយដែលពេញ ដូចជាមនុស្សទូទៅ ហើយពួកគេតែងតែគិតថា របស់ទាំងនោះពិតជាអាច បំពេញសេចក្ដីឲ្យជីវិតរបស់ពួកគេបាន។

ប៉ុន្តែផ្ទុយទៅវិញ ក្នុងពេលជាមួយគ្នានេះដែរ មានមនុស្សជាច្រើនទៀត ដែលកំពុងតែមាន ទាំងរូបរាងកាយស្រស់ស្អាត ពេញលក្ខណៈ និងធន់ធានទ្រព្យសម្បតិ្តយ៉ាងសមល្មម ប៉ុន្តែពួកគេនៅតែគ្មានសេចក្ដីសុខ នៅក្នុងជីវិតដដែល៕

ប្រសិនបើ អ្នកជាម្នាក់ក្នុងចំណោម មនុស្សដែលមានសម្រស់ស្រស់ស្អាតហើយ មានលុយចាយហើយ ប៉ុន្តែនៅតែគ្មានក្ដីសុខក្នុងជីវិតទៀតនោះ សូមបញ្ឈប់ទម្លាប់មិនល្អខាងក្រោមនេះចោលទៅ៖ 

១ ការគ្មានគោលដៅ សម្រាប់ជីវិតខ្លួនឯង

ប្រសិនបើអ្នក គ្មានគោលដៅ សម្រាប់ជីវិតរបស់អ្នកនោះទេ អ្នកប្រាកដជាមិនអាចស្វែករក ចំណុចជោគជ័យរបស់អ្នកឡើយ។ ប៉ុន្តែប្រសិនបើអ្នកមានគោលដៅមួយ ដែលច្បាស់លាស់ ហើយចាត់ទុកថា វាជាផ្លូវដែលអ្នកត្រូវដើរ ម្ដងមួយជំហានៗ អ្នកប្រាកដជាអាចរកឃើញ ចំណុចបញ្ចប់មួយ ដែលជាចំណុចជោគជ័យ ចំពោះគោលដៅរបស់អ្នក ជាក់ជាមិនខាន។ 

២ ការមិនយល់ពីគុណតម្លៃ របស់ដែលខ្លួនកំពុងតែមាននៅក្នុងដៃ

ប្រសិនបើអ្នក ជាប្រភេទមនុស្សដែលមិនយល់ពី គុណតម្លៃរបស់ដែល អ្នកកំពុងមាននៅក្នុងដៃនោះទេ លទ្ធផលដែលអ្នកទទួលបាននោះគឺ អ្នកមិនអាចប្រើប្រាស់ តម្លៃរបស់វា ដើម្បីជាប្រយោជន៍ដល់ខ្លួនអ្នកឡើយ។

ផ្ទុយទៅវិញ អ្នកគួរតែរៀនស្វែងយល់ ពីគុណតម្លៃ និងអត្ថប្រយោជន៍ នៃរបស់គ្រប់យ៉ាង ក៏ដូចជាមនុស្សគ្រប់គ្នា ដែលបានចូលមកក្នុងជីវិតរបស់អ្នក ចៀសវាងថ្ងៃណាមួយ អ្នកបាត់បង់របស់ទាំងនោះទៅ ដោយមិនបានដឹងខ្លួន។  

រូបភាពតំណាង

៣ ការសន្សំចិត្ត ភ័យខ្លាចចំពោះភាពបរាជ័យ

ជាការពិតណាស់ គ្មានអ្នកណាម្នាក់ ចង់ជួប ចង់ស្គាល់ ភាពបរាជ័យនោះឡើយ ប៉ុន្តែនៅក្នុងជីវិតមនុស្សម្នាក់ៗ រមែងតែងតែជួប ទាំងរឿងល្អ និងរឿងអាក្រក់ ទាំងជោគជ័យ និងបរាជ័យ ដែលភាពបរាជ័យទាំងអស់ វាគឺជាបទពិសោធន៍ជីវិត ដែលអាចធ្វើឲ្យអ្នកទទួលបានជោគជ័យ នៅថ្ងៃអនាគត។

ដូច្នេះ ប្រសិនបើអ្នកជួបប្រទះ ភាពបរាជ័យ នៅក្នុងអតីតកាល សូមកុំបន្តភ័យខ្លាចចំពោះវា ផ្ទុយទៅវិញ អ្នកគួរតែសាកល្បង ចាប់ផ្ដើមជាថ្មី យ៉ាងហោចណាស់ ភាពបរាជ័យក្នុងអតីតរបស់អ្នក បានធ្វើឲ្យអ្នកយល់ថា តើបរាជ័យ វាមានរសជាតិបែបណា?

ប្រសិនបើអ្នកអាច ចាត់ទុកវាជាបទពិសោធន៍ក្នុងជីវិត ហើយប្ដេជ្ញាចិត្ត មិនដើរតាមគន្លងចាស់ មិនប្រាកដនោះទេថា អ្នកនឹងជួបភាពបរាជ័យនោះជាថ្មី។ 

រូបភាពតំណាង

៤ គ្មានផែនការបម្រុងទុក (ប្រសិនបើអ្វីមួយ មិនជោគជ័យ)

នៅពេលដែលធ្វើអ្វីមួយមិនជោគជ័យ សូមកុំព្យាយាមបន្ទោសខ្លួនឯងដដែលៗ នោះមិនមែនជាកំហុសរបស់អ្នកទាំងស្រុងឡើយ។ អ្នកគប្បីចងចាំថា នៅលើពិភពលោកនេះ អ្វីក៏អាចកើតឡើងបានដែរ រឹតតែមិនអាច មានអ្នកណាម្នាក់កំណត់ ព្រេងវាសនារបស់ខ្លួន ឬអ្នកដទៃឡើយ។

ដូច្នេះប្រសិនបើអ្នកដើរដល់ ផ្លូវបរាជ័យមួយ វិធីល្អនោះគឺ អ្នកត្រូវសាកល្បង ដើរទៅផ្លូវផ្សេងទៀត។ ប្រសិនបើអ្នកបានរៀបចំផែនការ បម្រុងទុករួចជាស្រេច ហើយព្រមទទួលស្គាល់ថា គ្រប់យ៉ាងដែលអ្នករំពឹងទុក វាមិនអាចជោគជ័យទាំងស្រុងនោះទេ វានឹងធ្វើឲ្យអ្នក ទទួលបានអារម្មណ៍សោកស្ដាយ តិចជាងមុន។  

៥ ការនៅតែក្នុងផ្ទះ ឬ ងប់ងុលតែនឹងការងារ រហូតគ្មានពេលវេលាដើរកំសាន្ត

ជាការពិតណាស់ ប្រសិនបើអ្នកជាមនុស្សដែល មិនខ្វាយខ្វល់ចំពោះការងារ ឬជាមនុស្សដែលគ្មានមុខរបរពិតប្រាកដ នោះមនុស្សជាច្រើននឹងហៅអ្នកថា ជាមនុស្សគ្មានបានការ។ ប៉ុន្តែការដាក់សម្ពាធខ្លួនឯង ទៅនឹងការធ្វើការងារតែម៉្យាងនោះ វានឹងធ្វើឲ្យមិនអាចស្វែងរកឃើញ សេចក្ដីសុខក្នុងជីវិតឡើយ។

តើអ្នកធ្លាប់សួរខ្លួនឯង ដែរឬទេថា អ្នកខិតខំប្រឹងប្រែងធ្វើការងាររាល់ថ្ងៃ តើដើម្បីអ្វី?

ប្រាកដណាស់ ចម្លើយស្ទើរតែ ៩៩ភាគរយ គឺធ្វើការងារដើម្បីស្វែងរកប្រាក់ចិញ្ចឹមជីវិត ហើយសង្ឃឹមថា មានប្រាក់ហើយ ជីវិតអ្នកនឹងមានក្ដីសុខ។

វាជាការពិត អ្នកនឹងគ្មានក្ដីសុខនោះទេ ប្រសិនបើអ្នកគ្មានពេលវេលា ដើម្បីចាយវាយ ប្រាក់ដែលអ្នកខិតខំរកមកយ៉ាងលំបាកនោះ។

ដូច្នេះសូមចែករំលែក ពេលវេលាបន្តិចបន្តួចដើម្បីចាយវា ចាយប្រាក់ដែលអ្នកខិតខំប្រឹងប្រែងរកមកបានយ៉ាងលំបាក រួចចាំបន្តធ្វើការ សន្សំប្រាក់ជាថ្មី។ 

រូបភាពតំណាង

៦ ការប្រកាន់ចិត្តខឹង ឬមួម៉ៅច្រើន

ការប្រកាន់ចិត្តខឹង ឬមួម៉ៅច្រើន នឹងអ្នកដទៃដែលនៅជុំវិញខ្លួន មិនបានធ្វើឲ្យជីវិតអ្នក មានក្ដីសុខនោះឡើយ។ នៅពេលដែលអ្នកខឹង ឬស្អប់ អ្នកណាម្នាក់ ចិត្តរបស់អ្នក រមែងតែងតែចង់ឃើញ មនុស្សម្នាក់នោះទទួលបាន ភាពបរាជ័យក្នុងជីវិត។ ប៉ុន្តែប្រសិនបើសំណាងអាក្រក់ មនុស្សដែលអ្នកខឹងស្អប់ កាន់តែទទួលបានភាពជោគជ័យក្នុងជីវិត នោះគឺមានតែអ្នកម្នាក់គត់ ដែលទទួលបានអារម្មណ៍បរាជ័យ ហាក់ដូចជាគ្មានក្ដីសុខ ព្រោះតែទន្ទឹងរង់ចាំ ឲ្យតែអ្នកដទៃជួបទុកលំបាក។ ហើយនៅទីបំផុត មានតែក្នុងចិត្តរបស់អ្នកប៉ុណ្ណោះ ដែលគ្មានក្ដីសុខ និងនៅតែឱបជាប់សេចក្ដីទុក្ខ ឥតស្រាកស្រាន្ត។

វិធីល្អ អ្នកគួរតែបោះបង់អារម្មណ៍ខឹង ស្អប់ ហើយកម្ចាត់ចោលនូវអារម្មណ៍ដែល ចង់ឃើញអ្នកណាម្នាក់បរាជ័យនោះចោលទៅ។ ការអភ័យទោសឲ្យគ្នា គឺជាប្រភពនៃសេចក្ដីស្ងប់សុខ នៅក្នុងចិត្ត ដែលមនុស្សគួរតែហាត់រៀន ស្វែងយល់អំពីវាឲ្យបានច្រើន។ 

រូបភាពតំណាង

៧ មិនចេះមើលថែខ្លួនឯង

ជាការពិតណាស់ សេចក្ដីសុខក្នុងជីវិត ដែលមនុស្សគ្រប់គ្នាគិតដល់ដំបូងបំផុតនោះ គឺជាសេចក្ដីសុខផ្លូវចិត្ត ប៉ុន្តែសូមកុំភ្លេចថា ផ្លូវចិត្តរបស់អ្នកមានសុខភាពល្អបាន លុះត្រាតែអ្នកមានសុខភាពរាងកាយល្អ និងរឹងមាំជាមុនសិន។

ដូច្នេះវិធីល្អក្នុងការទទួលបានសេចក្ដីសុខ ដ៏ពិតប្រាកដមួយ អ្នកត្រូវតែធានាឲ្យបាននូវ ការមើលថែសុខភាពរាងកាយរបស់ខ្លួនអ្នក ឲ្យបានល្អបំផុតជាមុនសិន គឺចាប់ផ្ដើមដោយការគេងបានគ្រប់គ្រាន់ ញ៉ាំអាហារបានទៀងទាត់ពេលវេលា ព្រមទាំងការចំណាយពេលវេលា ធ្វើលំហាត់ប្រាណផងដែរ។  

រូបភាពតំណាង

៨ ជាមនុស្សដែល គ្មានទំនាក់ទំនងល្អ ជាមួយមនុស្សជុំវិញខ្លួន

ប្រសិនបើអ្នក គ្មានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនទេ អ្នកនឹងក្លាយជាមនុស្សដែលឯការបំផុត ទោះបីជាអ្នក កំពុងតែរស់នៅ ក្នុងពិភពលោកដែលពោរពេញទៅដោយ មនុស្សម្នាជាច្រើនក៏ដោយ។

ក្រុមគ្រួសារ មិត្តភក្តិ ក៏ដូចជាស្នេហា សុទ្ធសឹងតែជាផ្នែកសំខាន់មួយដ៏សំខាន់ ដែលជីវិតមនុស្សម្នាក់ៗ មិនអាចខ្វះបាន។

តើអ្នកធ្លាប់សង្កេតមើលខ្លួនឯងដែរឬទេថា អ្នកមានមិត្តភក្តិប៉ុន្មាននាក់? តើមនុស្សប៉ុន្មាននាក់ ដែលតែងតែបង្ហាញខ្លួន នៅចំពោះមុខអ្នក នៅពេលដែលអ្នកត្រូវការពួកគេ?

ប្រសិនបើអ្នកជាមនុស្សដែលមានមិត្តតិច ឬគ្មានអ្នកណាម្នាក់សោះ នៅពេលដែលអ្នកត្រូវការ នោះក៏មានន័យថា អ្នកមិនធ្លាប់ធ្វើជាមិត្តរបស់អ្នកណាម្នាក់ ហើយក៏មិនធ្លាប់ ធ្វើជាមនុស្សដែលអ្នកណាម្នាក់ អាចពឹងពាក់បានដូចគ្នា។

យ៉ាងណាមិញ ធម្មជាតិរបស់មនុស្សគ្រប់រូប គឺរមែងប្រាថ្នាចង់ឲ្យ អ្នកដទៃយល់ពីចិត្តរបស់ខ្លួន ច្រើនជាងការព្យាយាម យល់ពីចិត្តអ្នកដទៃ។ ដូច្នេះប្រសិនបើ អ្នកអាចសម្រួលត្រង់ចំណុចនេះ ដោយការស្ថិតនៅចន្លោះកណ្ដាល មានន័យថា អ្នកដទៃអាចយល់ពីអ្នក ហើយអ្នកក៏ព្យាយាមយល់ពីចិត្តអ្នកដទៃ នោះទើបជីវិតរបស់អ្នក ទទួលបានសេចក្ដីសុខ។ 

រូបភាពតំណាង

ប្រភព ៖ entrepreneur & open.buffer

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]