ភ្នំពេញ៖ ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៩ ក្នុងនាមជាក្រុមហ៊ុនមួយដែលមានគោលបំណងធ្វើឲ្យ ពិភពលោកកាន់តែមានសុខភាពល្អ និងកាន់តែរីករាយ ក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោក Herbalife Nutrition បានផ្តល់ការបណ្តុះបណ្តាលផ្នែកអាហារូបត្ថម្ភដល់ សមាជិក អតិថិជន និងអត្តពលិក ខណៈពេលប្រារព្ធព្រឹត្តិការណ៍ Wellness Tour លើកទី១១ របស់ខ្លួន ក្នុងរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

Herbalife Nutrition ផ្តល់ការបណ្តុះបណ្តាលផ្នែកអាហារូបត្ថម្ភដល់សមាជិក និងអត្តពលិក

នៅព្រឹកថ្ងៃអាទិត្យ ទី ២៦ លោកវេជ្ជបណ្ឌិត Zhen-Yu Chen ដែលជាសមាជិកក្រុមព្រឹក្សាភិបាលអាហារូបត្ថម្ភ សាស្ត្រាចារ្យមហាវិទ្យាល័យវិទ្យាសាស្ត្រជីវសាស្ត្រ សាកលវិទ្យាល័យចិន នៃទីក្រុងហុងកុង ដែលលោកមានបទពិសោធន៍ជាង ២៧ ឆ្នាំលើផ្នែកវិទ្យាសាស្ត្រចំនីអាហារ និងអាហារូបត្ថម្ភ បានផ្តល់ការបណ្តុះបណ្តាលអំពីអាហារូបត្ថម្ភកីឡា ដល់ក្រុមកីឡាករហែលទឹកជំរើសជាតិកម្ពុជា ដែលជាក្រុមកីឡាទទួលបានការឧបត្ថមពីក្រុមហ៊ុន Herbalife Nutrition ចាប់តាំងពីឆ្នាំ ២០១៤ មក និងក្រុមកីឡាករបាល់ទាត់ បឹង កេត ដែលមានឈ្មោះល្បីល្បាញក្នុងព្រះរាជាណាចក្រកម្ពុជា។ 

ការបណ្តុះបណ្តាលនេះគឺផ្តោតទៅលើ អាហារូបត្ថម្ភកីឡា និងរបបអាហារដែលជួយពួកគេគ្រប់គ្រងសុខភាព និងរបបអាហារបានប្រសើរជាងមុន ដើម្បីបង្កើនការហ្វឹកហាត់ និងសមត្ថភាពក្នុងការប្រកួតដល់កម្រិតអតិបរមា។

លោកវេជ្ជបណ្ឌិត បានពន្យល់ពីភាពខុសគ្នារវាង អាហារូបត្ថម្ភ និងអាហារូបត្ថម្ភកីឡា និងពន្យល់អំពីរបបអាហារសុខភាពល្អ និងសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់អត្តពលិក។

លោកវេជ្ជបណ្ឌិត Zhen-Yu Chen

អាហារូបត្ថម្ភ គឺសិក្សាអំពី (១) សារធាតុចិញ្ចឹមក្នុងចំនីអាហារ (២) របៀបដែលរាងកាយគ្រប់គ្រងសារធាតុចិញ្ចឹមទាំងនោះ រាប់បញ្ចូលទាំង ការទទួលទាន ការរំលាយ ការស្រូបយក ការដឹកជញ្ជូន អន្តរសកម្មភាព មេតាបូលីស ការរក្សាទុក និងការបញ្ចេញចោល។ (៣) ប្រសិទ្ធភាពនៃសារធាតុចិញ្ចឹម ចំពោះសុខភាពរបស់មនុស្ស។

ចំណែកឯ អាហារូបត្ថម្ភកីឡា គឺផ្តោតសំខាន់ទៅលើអ្វីដែលអត្តពលិក ឬបុគ្គលដែលសកម្ម ត្រូវការដើម្បីចិញ្ចឹមរាងកាយ ជំរុញថាមពល និងផ្តល់ជាតិទឹកកំឡុងពេលហាត់ប្រាណ និងដើម្បីលើកកម្ពស់សុខភាព និងការជួសជុលសាច់ដុំក្រោយលំហាត់ប្រាណ។ 

ការយល់ដឹងអំពីអាហារូបត្ថម្ភកីឡា និងការទទួលយកបរិមាណត្រឹមត្រូវនៃសារធាតុចិញ្ចឹមដែលរាងកាយត្រូវការ នឹងជួយជំរុញថាមពល ហើយផ្តល់ជាតិទឹកដល់រាងកាយ មុនពេលហាត់កីឡា កំឡុងពេលហាត់ និងក្រោយពេលហាត់ ហើយវានឹងជួយលើកកម្ពស់ការហ្វឹកហាត់ និងបង្កើនសមត្ថភាពប្រកួតដល់កម្រិតអតិបរមា។ 

Herbalife Nutrition ផ្តល់ការបណ្តុះបណ្តាលផ្នែកអាហារូបត្ថម្ភដល់សមាជិក និងអត្តពលិក
Herbalife Nutrition ផ្តល់ការបណ្តុះបណ្តាលផ្នែកអាហារូបត្ថម្ភដល់សមាជិក និងអត្តពលិក

នៅពេលរសៀលថ្ងៃដដែល ក្នុងព្រឹត្តិការណ៍ Wellness Tour ដែលប្រារពឡើងក្នុងសណ្ឋាគារ Naga World ជាមួយអ្នកចូលរួមជាង ១០០០នាក់ ក្រុមហ៊ុន Herbalife Nutrition ក៏បានផ្តល់ការបណ្តុះបណ្តាលផ្នែកអាហារូបត្ថម្ភ ដើម្បីជួយអោយប្រជាជនកម្ពុជាមានការយល់ដឹងអំពី របបអាហារដែលមានសុខភាពល្អ សារសំខាន់នៃអាហារសុខភាពពេលព្រឹក និងអាហារូបត្ថម្ភដែលមានតុល្យភាពដែលរាងកាយមនុស្សត្រូវការប្រចាំថ្ងៃ។

អំពី Herbalife Nutrition

Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកដែលមានបំណងធ្វើអោយពិភពលោកកាន់តែមានសុខភាពល្អ និងកាន់តែរីករាយ។ យើងមានបេសកកម្មមួយគឺ ផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផល និងកម្មវិធីអាហារបំប៉នដ៏អស្ចារ្យតាំងពីឆ្នាំ ១៩៨០មកម៉្លេះ។

ជាមួយនឹងសមាជិកឯករាជ្យរបស់យើង យើងប្តេជ្ញាផ្តល់ដំណោះស្រាយដល់ពិភពលោក ចំពោះបញ្ហាកង្វះខាតអាហាររូបត្ថម្ភ និងជំងឺធាត់ ភាពចាស់ជរា ការចំណាយខ្ពស់លើវិស័យសុខាភិបាល និងដំណោះស្រាយក្នុងការបង្កើនចំនួនសហគ្រិនគ្រប់វ័យ។

យើងផ្តល់ផលិតផលដែលមានគុណភាពខ្ពស់ មានលក្ខណៈវិទ្យាសាស្ត្រ ដែលភាគច្រើនត្រូវបានផលិតក្នុងរោងចក្រផ្ទាល់ខ្លួន ការបង្រៀនមួយទល់មួយជាមួយសមាជិកឯករាជ្យ និងផ្តល់ការគាំទ្រដល់សហគមន៍ដោយបំផុតគំនិតអតិថិជនអោយប្រកាន់ខ្ជាប់របៀបរស់នៅសកម្ម និងមានសុខភាពល្អ។ 

អាហារសុខភាព
Herbalife Nutrition ផ្តល់ការបណ្តុះបណ្តាលផ្នែកអាហារូបត្ថម្ភដល់សមាជិក និងអត្តពលិក
Herbalife Nutrition ផ្តល់ការបណ្តុះបណ្តាលផ្នែកអាហារូបត្ថម្ភដល់សមាជិក និងអត្តពលិក

អាហារូបត្ថម្ភគោលដៅរបស់យើងដែលរួមមាន ផលិតផលគ្រប់គ្រងទម្ងន់ កម្លាំង និងរាងកាយ និងផលិតផលថែទាំផ្ទាល់ខ្លួន អាចរកទិញបានតាមរយៈសមាជិក Herbalife Nutrition នៅក្នុងជាង៩០ ប្រទេស។

ជាទំនួលខុសត្រូវក្នុងសង្គម ក្រុមហ៊ុន Herbalife Nutrition គាំទ្រដល់មូលនិធិ Herbalife Nutrition (HNF) និងកម្មវិធី Casa Herbalife របស់ខ្លួនដើម្បីនាំយកនូវអាហារូបត្ថម្ភល្អដល់កុមារដែលមានតម្រូវការ។ យើងឧបត្ថម្ភអត្តពលិកលំដាប់ថ្នាក់ពិភពលោកជាង ១៩០នាក់ និងក្រុមរបស់ពួកគេ ព្រមទាំងព្រឹត្តិការណ៍នៅជុំវិញពិភពលោក ក្នុងនោះមានទាំងកីឡាករបាល់ទាត់លោក Cristiano Ronaldo, The LA Galaxy និងក្រុមកីឡាអូឡាំពិក។

ក្រុមហ៊ុនមានបុគ្គលិកជាង ៨,០០០នាក់ នៅទូទាំងពិភពលោក ហើយភាគហ៊ុនរបស់ក្រុមហ៊ុនត្រូវបានចុះក្នុងបញ្ជីទីផ្សាភាគហ៊ុនទីក្រុងញូវយ៉ក (NYSE: HLF) ជាមួយនឹងការលក់សរុបប្រមាណ ៤.៤ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៧។ សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ Herbalife.com ឬ IAmHerbalife.com ។

ក្រុមហ៊ុន Herbalife Nutrition ក៏លើកទឹកចិត្តអោយអ្នកវិនិយោគចូលមើលគេហទំព័រទំនាក់ទំនងវិនិយោគិន ir.herbalife.com ដោយសារតែព័ត៌មានហិរញ្ញវត្ថុ និងព័ត៌មានផ្សេងៗទៀតបានធ្វើបច្ចុប្បន្នភាព ហើយព័ត៌មានថ្មីៗត្រូវបានចេញផ្សាយក្នុងគេហទំព័រនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]