កូរ៉េខាងត្បូង ៖ កាលពីយប់ថ្ងៃទី ២៥ ខែឧសភា ម្សិលមិញនេះ តារាចម្រៀងស្រីល្បីឈ្មោះ Goo Hara អតីតសមាជិកក្រុម KARA ស្រាប់តែបានបង្ហោះសារប្លែកៗ មួយចំនួន នៅក្នុង Instargram របស់នាង បង្ហាញនូវការឈឺចាប់យ៉ាងខ្លាំង ដែលនាងហាក់ដូចជា បន្ទោសខ្លួនឯងជាច្រើនដង ធ្វើឲ្យអ្នកគាំទ្រអត់មិនបារម្ភមិនបាន។

កន្លងផុតទៅមិនបានប៉ុន្មានម៉ោង អ្នកគ្រប់គ្រងរបស់នាង ក៏បានធ្វើដំណើរទៅកាន់ផ្ទះរបស់នាង បន្ទាប់ពីបានឃើញសារប្លែកៗ ដែលនាងបានបង្ហោះលាគ្រប់គ្នា។ ពេលទៅដល់ផ្ទះរបស់នាង ពួកគេក៏បានឃើញ នាងដួលសន្លប់ទៅហើយ នៅក្នុងបន្ទប់ដែលពោរពេញទៅដោយ ផ្សែងជាច្រើន។

នៅវេលាពាក់កណ្តាលអធ្រាត្រ ម៉ោងប្រហែលជា ១២ និង ៤០នាទី ឈានចូលថ្ងៃ ២៦ ខែឧសភា ក្រុមអ្នកគ្រប់គ្រងរបស់នាង ក៏បានរាយការណ៍ទៅកាន់ប៉ូលីស Gangnam ភ្លាមៗ ហើយក៏បានបញ្ជូននាងទៅមន្ទីរពេទ្យ។

រហូតមកដល់វេលាព្រឹកនេះ ម៉ោងប្រហែលជា ១១ និង ៣០នាទី (ម៉ោងនៅកូរ៉េ) Goo Hara នៅតែសន្លប់ មិនទាន់ដឹងខ្លួននៅឡើយទេ។ ប៉ុន្តែគ្រូពេទ្យបានអះអាងថា នាងមានសុវត្ថិភាពហើយ ព្រោះការដកដង្ហើម និងជីពចររបស់នាង គឺដើរជាប្រក្រតី។

យ៉ាងណាមិញ ចំពោះរឿងនេះ ក្រុមអ្នកគាំទ្រសង្ស័យថា Goo Hara អាចនឹងគិតខ្លី ដោយសារតែរឿងក្ដី ចម្រូងចម្រាសជាមួយនឹង អតីតមិត្តប្រុសរបស់នាង ដែលផ្ទុះខ្លាំងកាលពីចុងឆ្នាំ ២០១៨ រហូតធ្វើឲ្យនាងដាច់ចិត្ត បង្ហោះសារប្លែកៗជាបន្តបន្ទាប់។

ទោះបីជាយ៉ាងនេះក្ដី នៅមិនទាន់មានរបាយការណ៍ណាមួយ បកស្រាយលម្អិតអំពីរឿងនេះនៅឡើយទេ។ ដូច្នេះសូមប្រិយមិត្តធ្វើការរង់ចាំ តាមដានជាបន្តទៅទៀត៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព Goo Hara
រូបភាព Goo Hara
រូបភាព Goo Hara
រូបភាព Goo Hara
រូបភាព Goo Hara

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]