អេស្ប៉ាញ៖ ក្រោយពីធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League យ៉ាងមិនគួរឱ្យជឿដោយសារ Liverpool និងភ្លាត់របូតពាន Copa Del Rey ទល់នឹង Valancia បន្ថែមទៀត បណ្តាក្រុមអ្នកគាំទ្ររបស់ក្លិបអ្នកមានបុណ្យ FC Barcelona ហាក់កំពុងមានការខឹងសម្បារយ៉ាងខ្លាំង និងទាមទារឱ្យក្លិបបណ្តេញលោក Ernesto Valverde ចេញពីតំណែងទៀតផង។ ប៉ុន្តែយ៉ាងណាក្តី លោក Josep Maria Bartomeu ប្រធានក្លិប FC Barcelona មិនបានគិតដូចនេះឡើយ ព្រមទាំងបន្តឈរនៅខាងលោក Valverde ដដែល។

កីឡាករ Lionel Messi
ក្រុម Valancia ជាជើងឯក Copa Del Rey

លោក Bartomeu បាននិយាយក្រោយពីបញ្ចប់ការប្រកួត Copa Del Rey Final ថា៖ “ពេលខ្លះពួកយើងធ្លាប់គិតពីផែនការមួយចំនួនសម្រាប់រដូវកាលក្រោយ។ យ៉ាងណាមិញ ពេលនេះមិនមែនជាពេលវេលាសមស្របសម្រាប់ការពន្យល់រឿងរ៉ាវដែលនឹងអាចកើតឡើងនារដូវកាលក្រោយឡើយ”។ លោកប្រធានក្លិបបានបន្តថា៖ “ Valverde នៅមានកិច្ចសន្យារបស់គាត់ជាមួយក្លិបក្នុងនាមជាគ្រូបង្វឹក ហើយបរាជ័យនេះមិនមែនជាកំហុសរបស់គ្រូបង្វឹកឡើយ។ យ៉ាងណាក្តីក៏រដូវកាលនេះ ពួកយើងទទួលបានពានលីគកំពូល La Liga មួយដែរ”៕

លោក Josep Bartomeu និងលោក Valverde

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]