ជប៉ុន៖ ជារឿយៗយើងតែងសង្កេតឃើញថា គ្រួសាររបស់តារាសម្តែងប្រុសជើងចាស់លោក Ken Teeradetch តែងតែមានដំណើរកម្សាន្តទៅទីកន្លែងនានា ទាំងក្នុង និងក្រៅប្រទេស យ៉ាងមានសុភមង្គល។ នៅក្នុងនោះប្រទេសជប៉ុន ក៏ជាប្រទេសដែលលោកនាំគ្រួសារទៅលេងយ៉ាងញឹកញាប់។

ជាក់ស្តែង មិនត្រឹមតែទៅលេងតែប៉ុណ្ណោះទេ ប៉ុន្តែលោកនិងភរិយាបានសម្រេចចិត្តទិញផ្ទះនៅទីនោះថែមទៀតផង ហើយទើបតែបញ្ចប់ការសាងសង់ថ្មីៗនេះ។ ដោយនៅថ្ងៃទី២៤ ខែឧសភាកន្លងទៅ លោកបានផុសរូបជាច្រើនសន្លឹកនៅក្នុងគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន និងមានភ្ជាប់ប្រយោគមួយឃ្លាខ្លីថា «Mission Completed» ។

ដោយយោងតាមរូបភាពជាច្រើនសន្លឹក បង្ហាញឲ្យឃើញផ្ទះរបស់លោកពិតជាស្អាត អមដោយទេសភាពនៅក្នុងប្រទេសជប៉ុន ពិតជាគួរឲ្យចង់រស់នៅខ្លាំងណាស់។ ក្រោយពីឃើញការផុសបែបនេះរបស់លោក មានមិត្តរួមសិល្បៈជាច្រើនបានចូលទៅសម្តែងការអបអរសាទរ និងរីករាយជាមួយក្រុមគ្រួសារបស់លោកផងដែរ៕

ចង់ដឹងកាន់តែច្បាស់ តោះ!ទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖   

ទិដ្ឋភាពផ្ទះទើបតែសាងសង់រួច
ទិដ្ឋភាពផ្ទះទើបតែសាងសង់រួច
Ken និងភរិយា
Ken និងភរិយា
Ken និងគ្រួសារ
Ken និងគ្រួសារ
Ken និងគ្រួសារ
Ken និងគ្រួសារ
Ken និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]