អេស្ប៉ាញ៖ ក្លិបប្រចៀវខ្មៅ Valancia បានបំបាក់ក្រុម Barcelona យ៉ាងមិនគួរឱ្យជឿកាលពីយប់មិញនេះ នឹងគ្រងតំណែងជាជើងឯក Copa Del Rey រដូវកាល ២០១៨/២០១៩ នេះ។ កីឡាករ Kevin Gameiro និងកីឡាករ Rodrigo បានស៊ុតសម្រេចម្នាក់មួយគ្រាប់ឱ្យ Valancia ឈ្នះ Barcelona បើទោះបីជាប្រធានក្រុម Leo Messi ជួយរកគ្រាប់បាល់ឱ្យក្រុមម្ចាស់ជើងឯក La Liga បានមួយគ្រាប់យ៉ាងណាក៏ដោយ។

ការប្រកួតរវាងក្រុម Valancia ទល់នឹង Barcelona
ការប្រកួតរវាងក្រុម Valancia ទល់នឹង Barcelona

គួរបញ្ជាក់ឱ្យដឹងថា Valancia បានយកឈ្នះក្រុម Barcelona ២-១ និងបានគ្រងជើងឯក Copa Del Rey រដូវកាល ២០១៨/២០១៩ ជាលើកទី ៨ក្នុងប្រវត្តិសាស្រ្តរបស់ក្លិប បន្ទាប់ពីខកខានគ្រងជើងឯកពាននេះតាំងពីឆ្នាំ ២០០៨មក។ យ៉ាងណាមិញ Barcelona បានបាត់បង់ឱកាសឈ្នះពាននេះ ៥រដូវកាលជាប់គ្នា បន្ទាប់ពីគ្រងជើងឯកពាន Copa Del Rey ជាប់គ្នា ៤រដូវកាលមក រាប់តាំងពីរដូវកាល ២០១៤/២០១៥, ២០១៥/២០១៦, ២០១៦/២០១៧ និង ២០១៧/២០១៨។ ដោយឡែក អ្នកគាំទ្ររបស់ Barcelona កំពុងមានភាពខឹងសម្បារយ៉ាងខ្លាំង និងទាមទារឱ្យគ្រូបង្វឹករបស់ក្លិប គឺលោក Ernesto Valverde ចុះចេញពីតំណែង បន្ទាប់ពីដឹកនាំក្រុមរបូតពានធំៗចំនួន ២យ៉ាងមិនគួរឱ្យជឿជាបន្តបន្ទាប់៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖ 

ការប្រកួតរវាងក្រុម Valancia ទល់នឹង Barcelona
Valancia ជាម្ចាស់ជើងឯក Copa Del Rey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]