ភ្នំពេញ៖ ក្រុមហ៊ុន N.C.X. ដែលជាក្រុមហ៊ុនតែមួយគត់ទទួលបានសិទ្ធិតម្លើង និងចែកចាយម៉ូតូម៉ាក ហុងដា ប្រចាំប្រទេសកម្ពុជា បានដាក់សម្ពោធជាផ្លូវការនូវម៉ូតូម៉ាក Honda SCOOPY i ស៊េរីថ្មី ដែលមានការរចនាម៉ូដបែបសម័យទំនើប នឹងស្ទាយយ៉ាងប្លែកបែបឌីជីថល ហើយជាពិសេសនោះគឺសម្រាប់តែ ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ។

លោក ប៊េន គៀស្រ៊ីថាណាកន (Ben Kiasrithanakor) ប្រធានក្រុមហ៊ុន N.C.X បានមានប្រសាសន៍ថា៖

«នេះគឺជាលើកតំបូងដែល N. C. X. នាំយកមកនូវការរចនាម៉ូតផ្ដាច់មុខសម្រាប់តែប្រទេសកម្ពុជាដោយមានប្រើប្រាស់រូបរាង “ Hexagon” ដែលជាតែមរចនានៅ SCOOPYi ប្រភេទ Prestige ហើយតែម “ Hexagon” នេះឆ្លុះបញ្ចាំងពីភាពវិត្តភាពទៅមុខរបស់យុគសម័យថ្មី។ ចំណែកឯ SCOOPYi ប្រភេទ Urban វិញ ពួកយើងបានរចនាឡើងផ្សាភ្ជាប់ទៅនឹងយុគសម័យឌីជីថល ដោយរចនាជា QR Code ជាមួយតែមម៉ូតូ។»

លោក Ben Kiasrithankorn បានលើកឡើងថា៖ 

«សម្រាប់ម៉ូឌែលទាំងពីរនេះបានផ្ដោតទៅលើភាពប្លែកទាន់សម័យរបស់យុវវ័យសម័យថ្មី។»

លើកនេះ ក្រុមហ៊ុន N. C. X. បានបង្កើតវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មថ្មីមួយ ជាមួយ កញ្ញា មាន សូនីតា និងលោក ហេងវិសាល ដែលជាអ្នកចូលចិត្តលេងស្ទាយប្លែកៗ ក្នុងសង្គម មកធ្វើជាអគ្គរាជទូតសុឆន្ទៈរបស់ New Honda SCOOPYi, BE NEXTSTER។

លើសពីនេះ Honda Scoopy i ស៊េរីថ្មីមានជម្រើសពណ៌ចំនួន៥ សម្រាប់ជ្រើសរើស គឺមាន ពណ៌ស, ខ្មៅ និងក្រហម សម្រាប់ម៉ូឌែល Prestige ហើយពណ៌ខៀវ និងពណ៌ផ្កាឈូក។

បញ្ជាក់ ៖ អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៩ នេះតទៅ៕
លេខទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម 010 922 922
ឬ ចូលទៅកាន់គេហទំព័រ៖ NCXHonda

N.C.X. ដាក់សម្ពោធជាផ្លូវការនូវម៉ូតូម៉ាក Honda SCOOPY i ស៊េរីថ្មី
N.C.X. ដាក់សម្ពោធជាផ្លូវការនូវម៉ូតូម៉ាក Honda SCOOPY i ស៊េរីថ្មី
តារាស្រី មាន សូនីតា
តារាប្រុស ហេងវិសាល
N.C.X. ដាក់សម្ពោធជាផ្លូវការនូវម៉ូតូម៉ាក Honda SCOOPY i ស៊េរីថ្មី
N.C.X. ដាក់សម្ពោធជាផ្លូវការនូវម៉ូតូម៉ាក Honda SCOOPY i ស៊េរីថ្មី
N.C.X. ដាក់សម្ពោធជាផ្លូវការនូវម៉ូតូម៉ាក Honda SCOOPY i ស៊េរីថ្មី
N.C.X. ដាក់សម្ពោធជាផ្លូវការនូវម៉ូតូម៉ាក Honda SCOOPY i ស៊េរីថ្មី
N.C.X. ដាក់សម្ពោធជាផ្លូវការនូវម៉ូតូម៉ាក Honda SCOOPY i ស៊េរីថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]