ខេត្តព្រះសីហនុ៖ លោក ខេមរៈ សិរីមន្ត តារាចម្រៀងល្បី ដែលមានឈ្មោះបោះសម្លេងទូទាំងប្រទេស បន្ទាប់ពីសម្រាកការចេញប្រគំតន្ត្រីមួយរយៈធំ ព្រោះតែកិច្ចការផ្ទាល់ខ្លួន ពេលនេះលោកនឹងមកអង្រួនឆាកតន្ត្រីខ្នាតយក្សដ៏ធំមួយនារាត្រីនេះហើយ។ ការប្រគំតន្ត្រីខ្នាតយក្សដ៏ធំសម្បើមនារាត្រី ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៩ នេះ ត្រូវបានធ្វើឡើងដើម្បីអបអរសាទរស្រាបៀរ GANZBERG ទទួលបានមេដាយមាសកម្រិតពិភពលោក ៣ ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde Selection។ កម្មវិធីដ៏ពិសេសពិសាលនេះមិនត្រឹមតែមានវត្តមានលោក ខេមរៈ សិរីមន្ត ប៉ុណ្ណោះទេ តែថែមទាំងមានតារាល្បីៗជាច្រើនរូបទៀតដូចជា នីកូ សួស វីហ្សា នី រតនា និង គ្រី ថៃពៅ ដែលប្រព្រឹត្តកម្មវិធីប្រគំតន្ត្រីដ៏អធិកអធមនៅឆ្នេរអូរឈើទាល ទល់មុខភូមិគ្រឹះសម្តេចតេជោ ភូមិ៤ សង្កាត់ ៤ ក្រុងព្រះសីហនុ។

តន្ត្រីខ្នាតយក្សដ៏ធំសម្បើម

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ដ៏ពិសេសនេះនឹងធ្វើឡើងចំនួន ៧ ទីតាំង និង ៥ ទីរួមខេត្តធំដូចជា៖
- សម្រាប់ថ្ងៃទី ២៤ និង ២៥ ខែឧសភា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត ព្រះសីហនុ ឆ្នេរអូរឈើទាល
- សម្រាប់ថ្ងៃទី ៣១ ខែឧសភា និង ០១ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត តាកែវ
- សម្រាប់ថ្ងៃទី ០៨ និង ០៩ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត ព្រៃវែង
- សម្រាប់ថ្ងៃទី ១៤ និង ១៥ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត ពោធិ៍សាត់
- សម្រាប់ថ្ងៃទី ២១ និង ២២ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
- សម្រាប់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅ ដឺ ព្រមៀ សេន ធ័រ សែនសុខ ភ្នំពេញ
- សម្រាប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅមុខសាលមហោស្រពកោះពេជ្រ ភ្នំពេញ។
សូមចូលរួមអបអរសារទរ ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection៕ 
FB Link: https://www.facebook.com/ganzberg.beer/videos/449543102474155/?v=449543102474155

លោក ខេមរៈ សិរីមន្ត
លោក ខេមរៈ សិរីមន្ត
លោក នីកូ
លោក Step

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]