ថៃ៖ កាលពីថ្ងៃទី២៤ ខែឧសភា ម្សិលមិញនេះ តារាសម្តែងស្រីកំពុងល្បីឈ្មោះ Baifern Pimchanok បានចូលរួមនៅក្នុងកម្មវិធីបើកសម្ភោធនូវខ្សែភាពយន្តភាគថ្មីមួយ ដែលត្រៀមនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ឆាប់ៗនេះ ចំណងជើងថា «Bai Mai Tee Plid Plew» ហើយក្នុងនោះផងដែរ នាងក៏បានផ្តល់កិច្ចសម្ភាសន៍មួយ ជាមួយនឹងអ្នកសារព័ត៌មាន ដែលពាក់ព័ន្ធទៅនឹង Top Jaron ដែលជាអតីតសង្សាររបស់នាង។

ជាក់ស្តែង តាមរយៈកិច្ចសម្ភាសន៍ តួឯកស្រីក្នុងរឿង «FriendZone» បានលើកឡើងថា នាងក៏បានឮព័ត៌មានកាលពីថ្មីៗនេះ ​​​​ដូចជាមនុស្សគ្រប់គ្នាផងដែរ ដែលអតីតសង្សាររបស់នាង គឺលោក Top Jaron ដែលប្រកាសបែកគ្នាកាលពីមួយរយៈមុននេះ បានប្រកាសបើកបង្ហាញនូវមុខសង្សារថ្មីភ្លែតដោយមិនចាំយូរ ។

Baifern បានបន្តទៀតថា នាងបានដឹងវាដោយសារតែ មិត្តភក្តិរបស់នាងបានផ្ញើព័ត៌មាននេះមកឲ្យនាងមើល ប៉ុន្តែនាងមិនបានមានការភ្ញាក់ផ្អើលអ្វីនោះទេ ដូចដែលនាងបានលើកឡើងកន្លងមកថា បើទោះបីជាបែកគ្នាមែនប៉ុន្តែនាងនឹង Top នៅតែបន្តរាប់អានគ្នាជាមិត្តធម្មតា។ ប៉ុន្តែមិនថាយ៉ាងណា ចាប់តាំងពីបែកគ្នាមក អ្នកទាំងពីរមិនធ្លាប់បានទាក់ទងគ្នាអ្វីទៀតឡើយ។

ហើយបច្ចុប្បន្ននេះផងដែរ គេក៏សង្កេតឃើញថា Baifern កំពុងតែមានប្រជាប្រិយភាពខ្លាំង តាមរយៈខ្សែភាពយន្តថ្មីៗល្បីៗដែលនាងបានដើរតួ។ ហើយនាងក៏កំពុងតែមមាញឹក ក្នុងការសម្តែងខ្សែភាពយន្តថ្មីៗ និងស្ពតពាណិជ្ជកម្មជាច្រើនបន្តបន្ទាប់គ្នា សឹងតែគ្មានពេលសម្រាកផងដែរ៕ 

Top Jaron Baifern និង Pimchanok
Top Jaron និងសង្សារថ្មី
តារាសម្តែងស្រី Baifern Pimchanok
តារាសម្តែងស្រី Baifern Pimchanok
តារាសម្តែងស្រី Baifern Pimchanok
តារាសម្តែងស្រី Baifern Pimchanok
Baifern ក្នុងរឿង «Friendzone»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]