ភ្នំពេញ៖ ចំពោះប្រិយមិត្តភាគច្រើនដែលជាពិសេសនោះ គឺមិត្តៗយុវវ័យសម័យថ្មីនេះតែម្តង ប្រាកដជាបានស្គាល់នូវតារាសម្តែងប្រុសរូបសង្ហាដូចតួកូរ៉េ លោក ស័ក្ត ចា ដេត ដែលបច្ចុប្បន្ននេះ លោកបានលេចមុខនៅលើផ្ទាំងស្ពតផ្សាយពាណិជ្ជកម្មធំៗល្បីៗជាច្រើន នៅក្នុងប្រទេសកម្ពុជា និងកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងមិនធម្មតា ពីសំណាក់មិត្តៗយុវវ័យជាមួយនឹងមុខមាត់ដ៏ស្រស់សង្ហារបស់លោកផងដែរ។

មិនតែប៉ុណ្ណោះ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ កាលពីថ្មីៗនេះ តារាសម្តែងប្រុសខ្មែររូបសង្ហារូបនេះ ក៏ទើបតែត្រូវបានជ្រើសរើសជាប់ជាតារាប្រុស ប្រចាំផលិតកម្មយក្ស GMM Grammy របស់ថៃថែមទៀតផង។

ជាការពិតណាស់ ទម្រាំតែនឹងឈានមកដល់ចំណុចនេះបាន តារាប្រុស ចាដេត ត្រូវបានឆ្លងកាត់ការប្រលងប្រកួតប្រជែងសមត្ថភាព ជាមួយនឹងបេក្ខជនរាប់ពាន់នាក់ផ្សេងទៀត ចាប់តាំងពីផលិតកម្ម GMM មួយនេះ បានប្រកាសជ្រើសរើស តារាជំនាន់ថ្មីកាលពីឆ្នាំមុនមកម៉្លេះ។ ហើយមកទល់ពេលនេះផងដែរ ទីបំផុតលោក ចាដេត ក៏អាចធ្វើវាបានយ៉ាងជោគជ័យជាប់ជាស្ថាពរ និងបានចុះកុងត្រារយៈពេល៥ឆ្នាំ ក្លាយជាតារារបស់ GMM Bravo Studio ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនធំ GMM Grammy ផងដែរ។

លើសពីនេះ គួរឲ្យដឹងបន្ថែមទៀតផងដែរថា មិនត្រឹមតែ ចាដេត តែប៉ុណ្ណោះនោះទេ ប៉ុន្តែក្នុងនោះក៏មានតារាប្រុសមកពី ៤ប្រទេសផ្សេងគ្នា ដូចថៃ ឡាវ វៀតណាម ភូមា ក៏បានជាប់កុងត្រាក្លាយជាតារាជំនាន់ថ្មីរបស់ GMM Bravo Studio នេះផងដែរ។

មិនថាយ៉ាងណា ទន្ទឹមនឹងទទួលបានឱកាសដ៏ល្អកម្ររកបាននេះ លោក ចាដេត ក៏បានបង្ហើបផងដែរថា ក្រៅពីលោកបានត្រៀមខ្លួនជាស្រេចសម្រាប់ថតរឿងភាគថ្មីបែបយុវវ័យឲ្យ GMM Brova ជាមួយតារាមកពី ៤ប្រទេសផ្សេងគ្នានេះហើយ លោកនឹងបន្តចាប់យកអាជីពជា តារាចម្រៀង និង Rap ឲ្យផលិតកម្មយក្សមួយនេះទៀតផងដែរ៕ 

ចាដេត
តារាសម្តែងប្រុស សក្ត័ ចា ដេត
តារាសម្តែងប្រុស សក្ត័ ចា ដេត
តារាសម្តែងប្រុស សក្ត័ ចា ដេត
តារាសម្តែងប្រុស សក្ត័ ចា ដេត
តារាសម្តែងប្រុស សក្ត័ ចា ដេត
តារាសម្តែងប្រុស សក្ត័ ចា ដេត
តារាសម្តែងប្រុស សក្ត័ ចា ដេត
តារាសម្តែងប្រុស សក្ត័ ចា ដេត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]