ថៃ៖ ប្រិយមិត្តជាច្រើន ប្រាកដជាបានជ្រាបរួចមកហើយពីតារាសម្ដែងស្រី ជនជាតិថៃដ៏លុ្បីម្នាក់ គឺ Aum Patcharapa ដែលជាកំពូលតារាថៃ មានការពេញនិយមពីសំណាក់មិត្តៗយុវវ័យយ៉ាងខ្លាំង។

ជាពិសេស Aum Patcharapa បានធ្វើឲ្យប្រិយមិត្តទូទៅ ចាប់អារម្មណ៏តាមរយៈស្ទីលតុបតែងខ្លួន និងសម្រស់ដ៏ស្រស់ស្អាត  ដែលហាក់បីដូចជា មិនមានការប្រែប្រួលសោះឡើយ ទោះបីនាងស្ថិតក្នុងវ័យ៤១ឆ្នាំហើយក៏ដោយ។

ជាក់ស្ដែង កាលពីកម្មវិធីខួបកំណើត របស់មិត្តភក្ដិជិតស្និទ្ធរបស់នាង បានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលគ្រប់គ្នា ដោយសារការតុបតែងខ្លួនរបស់ Aum មានភាពស្រស់ស្អាត និងគួរឲ្យទាក់ទាញ ដែលមើលទៅមិនសមនឹងអាយុនាងទាល់តែសោះ។ 

នាពេលនោះ​ តារាសម្ដែងស្រីរូបនេះ បានលេងខ្លួនបែបស៊ិចស៊ី ដោយជ្រើសរើសយកការស្លៀករ៉ូបខ្លី ពណ៌ខៀវ រំលេចដោយភាពភ្លឺផ្លេក អមដោយការផាត់មុខបែបធម្មតាៗ ធ្វើឲ្យនាងមានភាពលេចធ្លោយ៉ាងខ្លាំងក្នុងកម្មវិធីនោះ៕

ចង់ដឹងថា Aum Patcharapa មានភាពស្រស់ស្អាតបែបណា ទស្សនារូបភាពខាងក្រោម៖

Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]