​ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ​​​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណីទៀត ​កើតឡើង​លើ​​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​168-169​ ​នៅ​វេលា​ម៉ោង១១ និង២០នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា​ ​ក្នុងភូមិ តា​ពៅ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ រវាង​រថយន្ត​ធុនធំ​​២គ្រឿងបុក​ក្នុង​ទិស​ដៅ​បញ្ច្រាសគ្នាដដែល ​ខណៈ​​ខុសគ្នា​​ត្រឹមតែ​ប្រមាណ​ជា​៤ម៉ោង​ប៉ុណ្ណោះ ក៏កើតគ្រោះថ្នាក់ជាថ្មីទៀត ។ គួររំលឹកថា៖ អត់ដឹងល្បឿន​គាត់​ប៉ុន្មាននោះទេ​​…​សឹង​តែ​ម្ខាងៗ​​ខ្ទេច​ជីវិតទៅ​ហើយ​

សេចក្តីរាយការណ៍បន្តថា ក្នុង​គ្រោះថ្នាក់​នេះ​បណ្តាល​ឱ្យ​អ្នកបើកបរ​រថយន្ត​ម្នាក់របួសជើងឆ្វេងធ្ងន់ មាន​​ឈ្មោះ​ញិ​ល ម៉េ​ង​ឡុ​ង​ ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ទន្សោង​ស្លាប់ ឃុំ​ព្រៃ​ចា ខេត្តកំពង់ចាម​ ដោយ​ត្រូវ​បាន​គេ​ជួយ​យក​ចេញពី​ក្នុង​រថយន្ត ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ ។ ​ហើយ​ភាគីរថយន្ត​​ម្ខាង​ទៀត​ គឺ​មិន​មាន​អ្នក​រងរបួសទេ ។

ប្រភពបន្តថា នេះ​ជា​ករណី​ទី២ក្នុង​ថ្ងៃដដែល ដោយ​​ខុសគ្នា​​ត្រឹមតែ​ប្រមាណ​ជា​៤ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​កាលពី​ម៉ោង​ជិត០៧​ព្រឹក​មិ​ញ នៅ​ស្រុក​កំពង់​សិលា​ ដែល​ជា​ស្រុក​ជាប់​គ្នា ​ទើបតែកើត​​មាន​រថយន្ត​ធុន​ធំ២គ្រឿង​​បុក​​គ្នាដែរ ។ ​

គួរកត់សម្គាល់ថា ​គ្រោះ​ថ្នា​ចរាចរណ៍ក្នុងស្រុក​ព្រៃ​នប់​ គិត​ត្រឹម​រយៈពេល​៣​ថ្ងៃនេះ ​​ពិសេស​នៅ​ផ្លូវជាតិ​លេខ​៤ គឺមាន​៦​ករណីហើយ ​បណ្តាល​ឱ្យ​មនុស្ស​​២​នាក់​ស្លាប់​ ក្នុង​នោះ​ មាន​ម្នាក់​ជា​ជនជាតិ​ចិន និង​ម្នាក់​ជា​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ ។ ​ហើយ​មនុស្ស​​​៨​នាក់​ទៀត​ ក្នុង​នោះ​មាន​ជនជាតិ​ចិន​៤​នាក់ បាន​រង​របួសធ្ងន់-​ស្រាល​ ។​ សូមចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នា សម្រាប់​អ្នកដំណើរ​តាមផ្លូវ ។

ព័ត៌មានបន្ថែម​នឹង​មាន​ផ្សាយជូនបន្ត ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]