ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃសុក្រកន្លងទៅនេះ នៅលើកោះបាលី ភ្នំភ្លើង Agung ស្រាប់តែផ្ទុះឡើង បណ្តាលឱ្យមានផ្សែងពាសពេញអាកាស ធ្វើឱ្យជើងហោះហើរទាំងអស់ត្រូវលុបចោលទាំងស្រុង។

យោងតាមប្រភពបានឱ្យដឹងថា បន្ទុះភ្នំភ្លើងនេះបានផ្ទុះឡើងអស់រយៈពេលប្រមាណ ៤នាទី និង៣០វិនាទី បណ្តាលឱ្យកម្អែលភ្នំភ្លើងបានហូររាលដាលនៅជុំវិញនោះប្រមាណ ៣គីឡូម៉ែត្រ។

ប្រភពដដែលបានឱ្យដឹង ព្រោះតែហេតុផលមួយនេះ ជើងហោះហើរចេញចូលទាំងអស់ត្រូវបានរំសាយចោល ដើម្បីចៀសវាងនូវគ្រោះថ្នាក់នានា។

បន្ថែមពីនេះទៀត បន្ទុះភ្នំភ្លើងនេះក៏បានប៉ះពាល់ទៅដល់អ្នកភូមិនៅក្នុងតំបន់ Karangasem និង Bangli ផងដែរ។

យ៉ាងណាមិញ យោងតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាលបានឱ្យដឹងថា ពុំមានការប្រកាសអាសន្នឱ្យប្រជាជនធ្វើការជម្លៀសខ្លួននោះទេ ព្រោះតែពួកគេនៅក្នុងតំបន់សុវត្ថិភាពស្រាប់៕ 

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]