ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីថ្មីៗនេះ តារាស្ដែងប្រុសដ៏មានប្រជាប្រិយភាពលើវិថីសិល្បៈ លោក អ៊ុន សុធា បានបង្ហោះសារជាច្រើនទាក់ទងទៅនឹងផលិតកម្មមួយចំនួន ដែលមិនទាន់បើកលុយឲ្យលោក ខណៈពេលដែលម្ដាយរបស់តារាសម្ដែងប្រុស និងម៉ូដែលរូបនេះ កំពុងតែត្រូវការប្រាក់មកព្យាបាលជំងឺរបស់ម្ដាយខ្លួន ។

ជាក់ស្ដែង កាលពីម្សិលមិញនេះដែរ លោក អ៊ុន សុធា ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ខណៈពេលឃើញម្ដាយរបស់លោក កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ជាមួយនឹងទឹកមុខយ៉ាងក្រៀមក្រំ ។

ជាមួយគ្នានេះដែរ តារាសម្ដែងពោរពេញទៅដោយសមត្ថភាព លោក អ៊ុន សុធា មិនទាន់បានបញ្ជាក់នៅឡើយទេថា ម្ដាយរបស់លោកមានជំងឺអ្វី នឹងត្រូវចំណាយពេលយូរប៉ុណ្ណា ក្នុងការព្យាបាលលើកនេះនោះទេ។

ដូច្នេះហើយមានតែសូមជូនពរឲ្យម្ដាយរបស់លោក អ៊ុន សុធា ឆាប់ជាសះស្បើយពីជំងឺ បានវិលត្រឡប់ទៅផ្ទះក្នុងពេលដ៏ឆាប់វិញផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

លោក អ៊ុន សុធា
លោក អ៊ុន សុធា
លោក អ៊ុន សុធា
លោក អ៊ុន សុធា
លោក អ៊ុន សុធា
លោក អ៊ុន សុធា
លោក អ៊ុន សុធា
សំណេររបស់ លោក អ៊ុន សុធា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ុន សុធា