ភ្នំពេញ៖ កម្មវិធីកីឡាប្រណាំង ខ្មែររ៉ាលីរ៉េត ២០១៩ (Khmer Rally Raid 2019) ដែលជាព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» បានប្រព្រឹត្តធ្វើឡើងយ៉ាងអធិកអធម និងប្រកបទៅដោយភាពជោគជ័យ កាលពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែឧសភា កន្លងទៅនេះ ក្រោមប្រធានបទ «រួមគ្នាថែរក្សាបរិស្ថាន និងធនធានធម្មជាតិ»។ 

ហើយនៅក្នុងកម្មវិធីដ៏អស្ចារ្យនេះ ក៏មានការចូលរួមឧបត្ថម្ភពីក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់ផងដែរ ដែលគឺជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពលឈានមុខគេលំដាប់ពិភពលោក។ ក្រុមហ៊ុនតូតាល់ពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានចូលរួមគាំទ្រកីឡាប្រណាំង ខ្មែររ៉ាលីរ៉េត ២០១៩ (Khmer Rally Raid 2019) ជាលក្ខណៈអន្តរជាតិ ដែលរៀបចំដោយកូនខ្មែរយើង។ យើងអាចធ្វើបានទាំងអស់គ្នា ដើម្បីការរីកចម្រើនទៅមុខគ្រប់វិស័យ ជាពិសេសការប្រណាំងបែប Rally នេះ។

គួរឱ្យដឹងផងដែរថា ខ្មែររ៉ាលីរ៉េត ២០១៩ (Khmer Rally Raid 2019) បានរៀបចំឡើងដោយក្រុមហ៊ុន Kara សហការជាមួយនឹងក្រសួងបរិស្ថាន និងសហព័ន្ធកីឡាយានយន្តកម្ពុជាផងដែរ ដោយមានការចូលរួមពីកីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិ មកពីជាង ១០ ប្រទេស។ ហើយបានធ្វើដំណើរឆ្លងកាត់ឧបសគ្គដ៏លំបាកកាត់ទឹក កាត់ភក់ ជង្ហុកធំៗ និងព្រៃក្រាស់ៗ តាមខេត្តធំៗចំនួន ៣ គឺខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប លើចមម្ងាយផ្លូវសរុប ៦២៤ គីឡូម៉ែត្រ។ 

នេះគឺជារួមចំណែកជួយដាស់តឿនដល់សាធារណជនឱ្យស្រលាញ់វិស័យកីឡា ស្រលាញ់បរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងចូលរួមថែរក្សាតំបន់អេកូទេសចរណ៍បែបធម្មជាតិរបស់យើងទាំងអស់គ្នាផងដែរ។ ជាចុងក្រោយក្រុមម៉ូតូប្រណាំងចំនួន ២០ គ្រឿង ក្រុមរថយន្តចំនួន ២៨ គ្រឿង និងរថយន្ត Service ចំនួន ១៥ គ្រឿង បានធ្វើពិធីបិទជាផ្លូវការនៅភោជនីយដ្ឋាន Temple FNB ផ្លូវ Pup Street ខេត្តសៀមរាប ក្រោមវត្តមានរបស់លោក នេត្រ ភត្រា រដ្ឋលេខាធិករក្រសួងបរិស្ថាន លោក អាស៊ីហ្វ អ៊ីកបាល់ អគ្គនាយកក្រុមហ៊ុនតូតាល់ លោកអគ្គនាយក Kara លោកស្នងការរងនគរបាលខេត្ត លោក-លោកស្រី មន្ទីរ-អង្គភាពក្នុងខេត្ត និងកីឡាករ-កីឡាការិនី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សរុប ១៥០ នាក់ ដែលបានអញ្ជើញចូលរួមបំពាក់មេដាយជូនកីឡាករ-កីឡាការិនីជ័យលាភីផងដែរ៕ 

ទស្សនារូបភាពខាងក្រោម៖

ក្រុមហ៊ុន តូតាល់
កម្មវិធីកីឡាប្រណាំង ខ្មែររ៉ាលីរ៉េត ២០១៩
កម្មវិធីកីឡាប្រណាំង ខ្មែររ៉ាលីរ៉េត ២០១៩
កម្មវិធីកីឡាប្រណាំង ខ្មែររ៉ាលីរ៉េត ២០១៩
កម្មវិធីកីឡាប្រណាំង ខ្មែររ៉ាលីរ៉េត ២០១៩
កម្មវិធីកីឡាប្រណាំង ខ្មែររ៉ាលីរ៉េត ២០១៩
កម្មវិធីកីឡាប្រណាំង ខ្មែររ៉ាលីរ៉េត ២០១៩
កម្មវិធីកីឡាប្រណាំង ខ្មែររ៉ាលីរ៉េត ២០១៩
កម្មវិធីកីឡាប្រណាំង ខ្មែររ៉ាលីរ៉េត ២០១៩
កម្មវិធីកីឡាប្រណាំង ខ្មែររ៉ាលីរ៉េត ២០១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]