ថៃ៖ កាលពីមួយរយៈមុន តារាចម្រៀងស្រី ប្រចាំប្រទេសថៃ Grasshoper Chalada បានបង្កភាពភ្ញាក់ផ្អើលមួយ ដោយបានប្រកាសចាកចេញពីជីវភាពរស់នៅ បែបទំនើបក្នុងទីក្រុង ហើយទៅជ្រកកោនក្នុងផ្ទះតូចមួយ នៅឯស្រុកស្រែចម្ការឯណោះ។

ជាក់ស្ដែង នាងបានដាក់លក់ផ្ទះវីឡាដ៏ធំស្កឹមស្កៃនោះ មិនមែនមកពីបញ្ហាអ្វីនោះទេ ប៉ុន្តែ​តារាចម្រៀងរូបនេះ ចង់បានជីវភាពមួយដែលធម្មតាៗ ជាពិសេស នាងចង់រស់នៅជាមួយធម្មជាតិ ដែលអាចឲ្យជីវិត កាន់តែស្រស់ថ្លាតែប៉ុណ្ណោះ។

ថ្មីៗនេះ Chalada បានបង្ហោះថវិកាចំនួន ៧លានបាត (ឬប្រហែលជាង ២១ម៉ឺនដុល្លារអាមេរិក) និងរូបភាពជាច្រើនសន្លឹ បង្ហាញពីជីវិតដ៏រីករាយ និងស្រស់បំព្រង នៅឯទឹកដីភូមិកំណើតរបស់ខ្លួន ដើម្បីបញ្ជាក់ថា រូបនាងពិតជា មិនមានបញ្ហាអ្វី ដូចប្រិយមិត្តមួយចំនួន បានគិតនោះទេ គឺមានតែសេចក្ដីសុខ និងស្នាមញញឹម។

លើសពីនេះ​ តាមរយៈរូបថតប៉ុន្មានសន្លឹកនោះ ឃើញថានៅជំុវិញលំនៅដ្ឋានថ្មីរបស់នាង​ គឺសុទ្ធសឹងតែជាចម្ការ ព្រមទាំងមានកសិដ្ឋានចិញ្ចឹមសត្វទៀតផង។ 

ក្រោយពីឃើញបែបនេះ ធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើន បានមានការកោតសរសើរ ពីការលះបង់ ដើម្បីសេចក្ដីសុខផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះ ដែលតារាខ្លះមិនអាចធ្វើបាននោះឡើយ៕

Grasshopper Chalada
អតីតផ្ទះដ៏ស្កឹមស្កៃរបស់ Chaladaបានលក់
ទិដ្ឋភាពជំុវិញផ្ទះ​បច្ចុប្បន្នរបស់ Chalada
Grasshopper Chalada
Grasshopper Chalada
Grasshopper Chalada
Grasshopper Chalada
Grasshopper Chalada

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]