បរទេស៖ ជាទូទៅនៅស្រុកគេ សម្រាប់សិស្សវិទ្យាល័យ នៅពេលរៀនចប់ រមែងតែងតែមានពិធីជប់លៀងរាំរែក ឬ Prom សម្រាប់សិស្សរាំរែកសប្បាយ។ ក្នុងនោះជាធម្មតាសិស្សប្រុសតែងតែរកវិធីនានា ដើម្បីសុំនារីដែលខ្លួនស្រលាញ់ ចូលរួមពិធីរាំរែកដ៏វិសេសវិសាលនេះ។

ជាក់ស្តែង ថ្មីៗនេះមានកំលោះសង្ហាម្នាក់បានស្លៀកឈុត Pikachu ដ៏ធំមួយដើម្បីសុំនារីដ៏ស្រស់ស្អាតម្នាក់ទៅពិធីជប់លៀងរាំរែក កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។

យោងតាមប្រភពបានឱ្យដឹងថា កំលោះសង្ហារូបនេះមានឈ្មោះ Jett Hwang គឺជាសិស្សវិទ្យាល័យម្នាក់ ហើយគេរួមទាំងមិត្តភក្តិរបស់គេបាន Surprise នារីម្នាក់ដើម្បីអញ្ជើញនាងទៅ Prom។

យោងតាមវីដេអូបានបង្ហាញថា ដើម្បី Surprise នារីដ៏ស្រស់ស្អាតម្នាក់នេះ កំលោះ Jett Hwang បានស្លៀកពាក់ឈុត Pikachu ដ៏ធំមួយ ហើយរាំនៅចំពោះមុខនាង។ ចុងក្រោយ រូបគេក៏យកបាច់ផ្កាដ៏ធំមួយឱ្យនាង ហើយមើលទៅនារីម្នាក់នេះក៏យល់ព្រមទៅជាមួយគេផងដែរ។

វីដេអូរបស់គេត្រូវបានចែកចាយពេញបណ្តាញសង្គម ហើយទទួលបានការគាំទ្រជាច្រើន។ មនុស្សម្នាជាច្រើនសុទ្ធតែសរសើរអ្នកកំលោះម្នាក់នេះ ថាស្វីតស្ទើរតែគ្រប់ៗគ្នាទៅហើយ៕ 

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

កំលោះ Jett Hwang​ សុំនារីស្រស់់ស្អាតទៅ prom
កំលោះ Jett Hwang​ សុំនារីស្រស់់ស្អាតទៅ prom
កំលោះ Jett Hwang​ សុំនារីស្រស់់ស្អាតទៅ prom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]