ចិន៖ បុរសស្រវឹងស្រាខួបម្នាក់ បានប្រញាប់រត់ទៅមន្ទីរពេទ្យជាបន្ទាន់ ក្រោយពីភ្ញាក់ឡើងពីស្រវឹង ដឹងថាត្រូវគេកាត់លិង្គចោល។

យោងតាមប្រភពបានឱ្យដឹងថា បុរសម្នាក់នេះមាននាមត្រកូល Tan ត្រូវបានរាយការណ៍ថា បានបាត់បង់ស្មារតី បន្ទាប់ពីផឹកដាច់ខ្លាំងពេកនៅក្នុងទីក្រុង Huaihua ខេត្តហ៊ូណាន កាលពីថ្ងៃទី០៧ ខែឧសភា កន្លងទៅនេះ។ 

លុះដល់ពេលព្រឹក ភ្ញាក់ពីស្រវឹងទើបដឹងថាដូចជាឈឺប្រដាប់ភេទ ហើយមានឈាមផងនោះ ក៏ដឹងថាលិង្គរបស់ខ្លួនត្រូវបានគេគាត់ចោលដែរ ក៏ប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់។

សំណាងល្អ គ្រូពេទ្យអាចតភ្ជាប់លិង្គគេបានវិញ បន្ទាប់ពីចំណាយពេលវះកាត់អស់ជាង ៧ម៉ោង។ 

គ្រូពេទ្យដែលជួយតភ្ជាប់លិង្គរបស់លោក Tan
គ្រូពេទ្យដែលជួយតភ្ជាប់លិង្គរបស់លោក Tan

តាមប្រភពដដែលបានឱ្យដឹងថា លោក Tan បានផឹកស្រាសចិនអស់កន្លះលីត្រ ហើយក៏ស្រវឹងស្តូកយកតែម្តង ដល់ថ្នាក់ត្រូវគេកាត់លិង្គចោលអស់ ២សង់ទីម៉ែត្រ ហើយក៏គ្មានការឈឺចាប់អ្វីដែរ។

គ្រូពេទ្យបានបញ្ជាក់ថា លិង្គរបស់គាត់ត្រូវបានតភ្ជាប់វិញបានសម្រេចជោគជ័យ ហើយនឹងអាចនោមបានជាធម្មតាវិញបន្ទាប់ពីពីរទៅបីសប្តាហ៍។

យ៉ាងណាមិញ បើទោះបីជាលោក Tan ជួបនូវរឿងបែបនេះក្តី ក៏លោកបានបដិសេធមិនប្តឹងប៉ូលិសនោះទេ ទោះបីជាលោកអាចនឹងដឹងថាអ្នកណាមានគំនិតចង់កាត់លិង្គរបស់គាត់ចោលក៏ដោយ៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]