ភ្នំពេញ៖ ពិតជារំភើប និងអស្ចារ្យមែនទែន មកទល់ពេលនេះចំនួនអ្នកនិយមប្រើប្រាស់ថេប្លេតរបស់សាមសុង នៅតែហក់ឡើងកាន់តែខ្លាំង។ ជាក់ស្តែងថ្ងៃនេះក្រុមហ៊ុនក៏បានដាក់លក់ជាផ្លូវការនូវ Samsung Galaxy Tab A 2019។ គួរំឭកថា Samsung Galaxy Tab A 2019 នេះគឺជាថេប្លេតដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លំាង និងធ្វើឱ្យអតិថិជនទាំងអស់រង់ចាំយ៉ាងតក់ក្រហល់បំផុតដោយពួកគាត់តែងតែធ្វើការសាកសួរដល់ក្រុមហ៊ុនថាតើពេលណា ដែលម៉ូឌែលនេះនឹងមកដល់ និងដាក់លក់ក្នុងប្រទេសកម្ពុជាយើង។

ដើម្បីឆ្លើយតប និងបំពេញតាមតម្រូវការរបស់អតិថិជនរបស់ខ្លួនទាំងអស់ក្រុមហ៊ុនក៏មិនបង្អង់យូរដោយធ្វើការដាក់លក់ជូនអតិថិជននៅថ្ងៃនេះតែម្តង ក្នុងតម្លៃត្រឹមតែ 319 ដុល្លារប៉ុណ្ណោះ។ ចំពោះតម្លៃនេះផងដែរ អតិថិជនទាំងអស់ពិតជាមានចម្ងល់ថាតើ Samsung Galaxy Tab A 2019 តម្លៃត្រឹមតែប៉ុនណេះនឹងមានចំណុចពិសេសអ្វីប្លែកខ្លះ និងអស្ចារ្យជាងមុនប៉ុនណានោះ។ ដូច្នេះសូមមកមើលចំណុចខ្លាំង និងទំនើបទាន់សម័យទាំងអស់គ្នា។

ថេបប្លេត Samsung Galaxy Tab A 2019

***លក្ខណៈសម្បត្តិ និងចំណុចពិសេសៗរបស់ Samsung Galaxy Tab A 2019៖

- កម្រាស់៖ 7.5 mm ស្តើងជាងមុន
- ទម្ងន់៖ 470g ស្រាលជាងមុន
- រូបរាង៖ ស្តើង ស្រាល ស្រោបដោយលោហៈរលោងស្អាតធន់
- អេក្រង់៖ ធំជាងមុន ភ្លឺច្បាស់ល្អ និងមានទំហំ 10.1 អ៊ីញ បង្ហាញរូបភាពក្នុង កម្រិត 1920 x 1200 (224 ppi) ស្ទើរតែគ្មានគែម!
- កាមេរ៉ាមុខ៖ 8MP
- កាមេរ៉ាក្រោយ៖ 5MP
- រន្ធបំពងសម្លេង៖ Dual Stereo Speaker ដោយ Dolby Atmos 3D Effect ឮលាន់បុករងំល្អ
- ប្រព័ន្ធប្រតិបត្តិការ៖ Lassen O+ (Octa 2 x 1.8 GHz + 6 x 1.6 GHz)
- អង្គចងចាំ(រ៉េម)៖ 3GB
- អង្គផ្ទុក(រ៉ូម)៖ 32GB អាចបន្ថែមក្រៅបានរហូតដល់ 512 GB
- ថាមពលថ្ម៖ 6,150 mAh
- ជម្រើស ៣ ពណ៌៖ ពណ៌ខ្មៅ ពណ៌ទឹកប្រាក់ និងពណ៌មាស

ថេបប្លេត Samsung Galaxy Tab A 2019

មិនទាន់អស់ទេ! ចំណុចដែលរឹតតែពិសេសសម្រាប់ Samsung Galaxy Tab A 2019 នេះគឺអាចធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់ទទួលបាននូវបទពិសោធន៍យ៉ាងរីករាយក្នុងការមើលរូបភាព ទស្សនាខ្សែភាពយន្ត និងការលេងហ្គេមកម្សាន្តនានា! ជាពិសេសក៏មានបំពាក់ជាមួយនឹងមុខងារ Kids Home ដែលអាចឱ្យកូនៗរបស់លោកអ្នករីករាយជាមួយនឹងការកម្សាន្តព្រមទាំងការពារពួកគេពីការប្រើប្រាស់ខុសបែបបទថែមទាំងការពារការបាត់បង់ឯកសារឳពុកម្តាយពេលក្មេងលេងថេបប្លេតបានផងដែរ។ រីឯមុខងារ Family Group Share វិញគឺផ្តល់ភាពងាយស្រួល និងភាពរីករាយក្នុងការចែករំលែកនូវ រូបថត ប្រតិទិន ការកត់ចំណាំ ឬការរំឭកផ្សេងៗបានយ៉ាងងាយផងដែរ។

ដូច្នេះខ្ញុំហ៊ានធានាថា Samsung Galaxy Tab A 2019 នេះជាជម្រើសថេប្លេតដែលល្អបំផុតសម្រាប់អតិថិជនទាំងអស់! នៅចាំអីទៀត? ប្រញាប់ឡើងតម្លៃល្អ អត្ថប្រយោជន៍ច្រើន ប្រយ័ត្នទិញអត់ទាន់គេ។ សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផលរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ៕ 

ថេបប្លេត Samsung Galaxy Tab A 2019

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]