កូរ៉េខាងត្បូង៖​​ Suzy គឺជាតារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព ប្រចាំប្រទេសកូរ៉េខាងត្បូង។ នាងត្រូវបានប្រិយមិត្តទូទៅ ទទួលស្គាល់តាមរយៈសមត្ថភាពសម្ដែងដ៏ល្អ ជាពិសេស Suzy ជាតារាស្រីម្នាក់ ដែលមានមុខមាត់ស្រស់ស្អាត និងរូបរាងកាយស្រឡូនទៀតផង។

ថ្មីៗនេះ នាងមានភាពមមាញឹកខ្លាំង តាមរយៈខ្សែភាពយន្តថ្មីមួយ មានចំណងជើងថា «Vagabond» ដែលជារឿង គួរជាទីចាប់អារម្មណ៏ខ្លាំង ពីសំណាក់មិត្តៗយុវវ័យ។

ជាក់ស្ដែង នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ មានការប្រារព្ធពិធី ជាសាធារណៈរបស់ខ្សែភាពយន្ត "Vagabond" ដែលត្រៀមចាក់បញ្ចាំងនាពេលខាងមុខ ដោយធ្វើឡើងនៅឯភោជនីយដ្ឋានមួយកន្លែងនៅ Yeouido ទីក្រុងសេអ៊ូល។ 

អ្វីដែលពិសេស Suzy បានធ្វើឲ្យអ្នករាល់គ្នា មានការភ្ញាក់ផ្អើលខ្លាំង តាមរយៈស្ទាយ៍តុបតែងខ្លួន ដ៏សាមញ្ញរបស់នាង ដោយបានជ្រើសរើស ប្រភេទអាវយឺតធម្មតាជាមួយខោខូវប៊យ អមដោយការផាត់មុខស្ដើងៗទៀតនោះ រឹតតែស្រស់ស្អាតខ្លាំង។

លើសពីនេះ នាងបានធ្វើឲ្យអ្នកគាំទ្រ មានការកោតសរសើរ មិនដាច់ពីមាត់ពីសម្រស់ដ៏ទាក់ទាញ បែបធម្មជាតិរបស់នាង៕

ចង់ដឹងថា Suzy មានភាពស្រស់ស្អាតកម្រិតណា តាមដានទស្សនារូបភាពខាងក្រោម៖

តារាសម្ដែង Suzy
តារាសម្ដែង Suzy
តារាសម្ដែង Suzy
តារាសម្ដែង Suzy
តារាសម្ដែង Suzy
តារាសម្ដែង Suzy
តារាសម្ដែង Suzy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]