ភ្នំពេញ៖ ក្រុមហ៊ុន Huawei បានរៀបចំកម្មវិធីចាប់រង្វាន់លើកទី៦ ប្រូម៉ូសិនទិញ Huawei អេ 7 ឈ្នះ Mazda 2 នៅស្ថានីយទូរទស្សន៍ MYTV និងមានការផ្សាយផ្ទាល់លើ Facebook page Huawei Mobile និង MYTV កាលពីព្រឹកថ្ងៃសុក្រ ២៤ ឧសភានេះ។ ក្នុងចំណោមអ្នកឈ្នះទាំងបីរូបនៃការចាប់រង្វាន់លើកនេះ មានអតិថិជនដល់ទៅពីររូប ដែលបានទិញស្មាតហ្វូន Huawei ពីហាងតែមួយ មានសំណាងឈ្នះរង្វាន់ព្រមៗគ្នាតែម្តង។ សំណាងដល់ហើយនែក!

អតិថិជនដែលមានសំណាងឈ្នះម៉ូតូ Zoomer X ១ រង្វាន់ បានទៅលើឈ្មោះ ស៊ីឆុន ទិញស្មាតហ្វូន Huawei P30 Lite ពីហាង Indochina រីឯអតិថិជនឈ្មោះ សរវណ្ណា ទិញស្មាតហ្វូន Huawei អេ 7 ពីហាង Indochina ក៏ឈ្នះទូរទស្សន៍ Smart TV 43 អ៊ីញ ១ រង្វាន់ផងដែរ និងទូរទស្សន៍មួយរង្វាន់ទៀតបានទៅលើអតិថិជនឈ្មោះ ស្រីណាក់ ទិញស្មាតហ្វូន Huawei អេ 7 ទិញពីហាង ហេង វាសនា។ ពួកគាត់ទាំងបី សុទ្ធតែជាអ្នកឈ្នះរង្វាន់លើកទីមួយ។ នៅពេលដែលក្រុមការងារទំនាក់ទំនងទៅ គ្រាន់តែដឹងថាឈ្នះភ្លាម ពូកគាត់មានអារម្មណ៍សប្បាយចង់ហោះភ្លាតតែម្តង។

ដូចសព្វមួយដងដែរ យើងក៏បានអញ្ជើញអ្នកឈ្នះពីការចាប់រង្វាន់លើកមុនមកទទួលរង្វាន់ផងដែរ។ បងប្រុស ម៉ាឡូត ជាអ្នកឈ្នះម៉ូតូ Zoomer X ១ រង្វាន់ និងបងប្រុស សន សុមនះ ឈ្នះ Smart TV 43 អ៊ីញ ១ រង្វាន់ ចំណែកឯអ្នកឈ្នះមួយរូបទៀតមានភារកិច្ចផ្ទាល់ខ្លួនមិនអាចមកទទួលរង្វាន់បាន។ មិនសូវខុសគ្នាពីអ្នកឈ្នះមុនៗទេ អ្នកទាំងពីរញញឹមពព្រាយតែម្តង ហើយកាន់តែជឿទុកចិត្តខ្លាំងនៅពេលដែលខ្លួនមានសំណាងឈ្នះបែបនេះ។

កម្មវិធីចាប់រង្វាន់លើកទី៦
កម្មវិធីចាប់រង្វាន់លើកទី៦
កម្មវិធីចាប់រង្វាន់លើកទី៦
កម្មវិធីចាប់រង្វាន់លើកទី៦

ចង់មានសំណាងដូចពូកគាត់អត់? ងាយៗ! គ្រាន់តែទិញ Huawei អេ 7, nova 3 Lite, nova 3i, nova3, អេ5s ឫ P30 Lite ហើយបំពេញព័ត៌មានឲ្យបានត្រឹមត្រូវដូចជាឈ្មោះ លេខទូរស័ព្ទលើប័ណ្ណធានាសន្លឹក (Dealer Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទដែលអ្នកបានទិញ អ្នកនឹងមានឱកាសចូលរួមការចាប់រង្វាន់។ ការចាប់ឆ្នោត នៅសល់បួនលើកទៀត ដូច្នេះអតិថិជនមិនទាន់មានសំណាងឈ្នះរង្វាន់សូមកុំអស់សង្ឃឹមអី។ ចំណែកការចាប់រង្វាន់ធំចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី ២៨ ខែកក្កដា ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ MYTV ក្នុងកម្មវិធី A1 Concert និង Facebook Page ផ្លូវការរបស់ Huawei Mobile, Mazda Cambodia និង MYTV។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Huawei អេ 7 មានតម្លៃត្រឹមតែ $189, nova3 Lite តម្លៃ $259, nova3i តម្លៃ $299, nova3តម្លៃ $469, អេ 5s តម្លៃ $159 និង P30 Lite តម្លៃ $339។ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖

Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)
Youtube Channel: https://bit.ly/2wTMMJL
Instagram: https://www.instagram.com/huaweimobilekh/ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]