ភ្នំពេញ៖ ប្រាកដជាមានប្រិយមិត្តមិនតិចនោះទេ បានស្គាល់ពីតារាចម្រៀង Original Song ថេណា ជាក់ជាមិនខាន ជាមួយនឹងបទចម្រៀងស្នេហាជាច្រើន នាពេលកន្លងមក ដែលសុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យ។

យ៉ាងណាមិញ ក្រោយពីស្ងាត់មិនចេញបទថ្មីមួយរយៈខ្លីនោះ នៅពេលនេះតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោក ថេ ណា ក៏បានបញ្ចេញបទថ្មីរបស់ខ្លួន កាលពីយប់មិញនេះ ហើយក៏បាននឹងកំពុងតែទទួលការចាប់អារម្មណ៍ខ្លាំងមែនទែន ពីសំណាក់អ្នកលេងបណ្តាញសង្គម ជាពិសេសយុវវ័យផ្ទាល់តែម្តង។

សម្រាប់បទថ្មីមួយបទនេះដែរ មានចំណងជើងថា «ស្នេហ៍កង់ទិច» ពិតជាមានអត្ថន័យចាក់ដោតចិត្ត សម្រាប់មនុស្សដែលស្រលាញ់គេខ្លាំងពេក រហូតស្ទើរតែភ្លេចស្រលាញ់ខ្លួនឯង ។

គួរឲ្យដឹងថា «ស្នេហ៍កង់ទិច » កំពុងតែទាញអារម្មណ៍អ្នកគាំទ្រយ៉ាងច្រើន ឲ្យស្លុងទៅតាមបទថ្មីរបស់លោក ថេ ណា ហើយមិនត្រឹមតែប៉ុណ្ណោះ សម្រាប់បទថ្មីនេះ ក៏ទទួលបានអ្នកចុចចូលទស្សនាយ៉ាងច្រើន នៅលើបណ្តាញសង្គម និងថែមទាំងមានអ្នក Share តៗគ្នារាប់ពាន់ដង ក្នុងរយៈពេលដ៏ខ្លីផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖

ថេណា
ថេណា
ថេណា
ថេណា
ថេណា
ថេណា
ថេណា
ថេណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថេណា