ភ្នំពេញ​៖ ហ្គេមសប្បាយៗ ថ្មី ប្លែកអារម្មណ៍ បែបឌីជីថល នៅក្នុងកម្មវិធី Roar and Win របស់ស្រាបៀរ សិង្ហ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ហ្វេនៗរបស់ខ្លួន និងហ្វេនៗរបស់ក្រុមបាល់ទាត់តោខៀវ Chelsea។ ហ្គេមនេះបានតម្រូវឲ្យអ្នកចូលរួមទាំងអស់បង្កើតជាវីដេអូដោយប្រើ AR effect ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើនដូចជា អាវក្រុមបាល់ទាត់ Chelsea ដែលមានហត្ថលេខា មួក អាវ Polo និងរង្វាន់ជាស្រាបៀរ សិង្ហ ជាច្រើនទៀត។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងអស្ចារ្យបំផុតនោះ គឺវីដេអូដោយប្រើ AR effect របស់អ្នកចូលរួមប្រកួតទាំងអស់ត្រូវបានកាត់តបញ្ចូលគ្នា រួចយកទៅចាក់ផ្សាយនៅលើ Screen ទូរទស្សន៍ដ៏ធំក្នុងកីឡដ្ឋាន Chelsea កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ ក្នុងជំនួបបាល់ទាត់ Premier League ដ៏អស្ចារ្យរវាងក្រុមតោខៀវ Chelsea និង Watford ក្នុងប្រទេសអង់គ្លេស។

អ្នកចូលរួមបង្កើតវីដេអូ AR effect មានក្តីរំភើប និងមានមោទនភាពចំពោះខ្លួនឯង ដែលបានឃើញវីដេអូរបស់ខ្លួនចាក់ផ្សាយឲ្យពិភពលោកបានឃើញយ៉ាងដូច្នេះ។ នេះសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថាស្រាបៀរ សិង្ហ ជាដៃគូសហការដ៏ល្អបំផុតជាមួយក្រុមបាល់ទាត់ Chelsea ដែលតែងតែនាំមកនូវអ្វីដែលអស្ចារ្យ និងកម្មវិធីថ្មីៗ សប្បាយអារម្មណ៍ ផ្តល់ជូនដល់ហ្វេនៗរបស់ខ្លួនជានិច្ច៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]