ថៃ៖ អាចនិយាយបានថា នេះពិតជារឿងមួយគួរឲ្យរំភើបជាខ្លាំង ខណៈដែលកំពូលតារាសម្ដែងស្រី កញ្ញា Aum Patcharapa បានបង្ហើបពីការផ្ដើមជាថ្មី នៃចំណងស្នេហ៍របស់នាង និងអតីតមិត្តប្រុស ដែលបានប្រកាសចែកផ្លូវគ្នា កាលពីជាង១ខែមុននេះ។

ជាក់ស្ដែង បើយោងតាមរយៈការផ្ដល់កិច្ចសម្ភាសន៍ កាលពីថ្ងៃម្សិលមិញនេះ តារាសម្ដែងស្រី កញ្ញា Aum Patcharapa បានប្រកាសថា ខ្លួននឹងអតីតមិត្តប្រុស បានវិលត្រលប់មកទាក់ទងគ្នាជាថ្មីម្ដងទៀត ក៏ព្រោះតែមានការស្នើរសុំពីចាស់ទុំទាំងសងខាង ហើយជាពិសេសរូបនាងផ្ទាល់ ក៏ចង់សាកល្បងមើលចិត្តគ្នាសាជាថ្មីម្ដងទៀតផងដែរ។

ជាមួយគ្នានេះដែរ បើទោះបីជាតារាស្រីរូបនេះ នៅតែអះអាងថាខ្លួន និងអតីតមិត្តប្រុស មានចំណង់ចំណូលចិត្ត មិនត្រូវគ្នាក៏ពិតមែន ប៉ុន្តែ Aum បានសរសើរគូស្នេហ៍ខ្លួនថា លោកតែងតែព្យាយាមបំពេញទៅតាមអ្វីដែលនាងចង់បានជានិច្ច ដោយនេះជាហេតុផលដ៏ធំ នៃការវិលត្រលប់មកស្រលាញ់គ្នាម្ដងទៀតរបស់ពួកគេទាំងពីរ៕ 

Aum
Aum
Aum និងមិត្តប្រុស
Aum និងមិត្តប្រុស
Aum និងមិត្តប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]