ភ្នំពេញ៖ ឱកាសល្អបានមកដល់ហើយ! អ្នកគាំទ្រកម្ពុជាដែលចង់ទស្សនា និងជួបផ្ទាល់តារាឆ្នើមៗរបស់ក្រុម Manchester United ដែលជាក្លឹបដ៏ល្បីទូទាំងពិភពលោករបស់អង់គ្លេស នៅពេលក្រុមមួយនេះធ្វើដំណើរមកប្រកួតនៅប្រទេសសិង្ហបុរី ។

ក្រុមបិសាចក្រហម Manchester United ដែលកំពុងមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោកនឹងធ្វើដំណើរមកប្រកួតនៅប្រទេសសិង្ហបុរី នាថ្ងៃទី ២០ កក្កដា ខាងមុខ។ នេះជាឱកាសដ៏អស្ចារ្យសម្រាប់អ្នកគាំទ្រកម្ពុជាបានទៅឃើញផ្ទាល់ ដែលស្រា Chivas មានកិត្តិយសអញ្ជើញអ្នកគាំទ្រចូលរួមជាមួយគ្នា។

ស្រា Chivas

ដូចគ្នាទៅនឹងការផលិតនូវស្រា Chivas ដែលប្រមូលនូវប្រភេទស្រូវសាលីដ៏ល្អបំផុតរបស់ប្រទេសស្កុតឡែន ដើម្បីផលិតជាស្រាវិស្គីដែលមានរសជាតិដ៏អស្ចារ្យ។ ស្របពេលក្រុមបាល់ទាត់ Manchester United ពោរពេញដោយតារាបាល់ទាត់ល្បីៗ បង្កើតលទ្ធផលដ៏អស្ចារ្យនៅលើទីលានប្រកួត ដែលមានការចូលរួមពីអ្នកគាំទ្រក្លឹប និងក្រុមអ្នកគាំទ្រគ្រប់ជាតិសាសន៍ជុំវិញពិភពលោក។

ងាយៗអ្នកអាចឈ្នះសំបុត្រចូលទស្សនាការប្រកួតផ្ទាល់នៅប្រទេសសិង្ហបុរី ដែលស្រា Chivas ទទួលលើការចំណាយទាំងស្រុង គឺសំបុត្រយន្តហោះធ្វើដំណើរទៅមក សំបុត្រចូលទស្សនាការប្រកួត ការធ្វើដំណើរនៅសិង្ហបុរី អាហារ ស្នាក់នៅ និងចូលរួមពិធីជប់លៀងដែលមានកីឡាករល្បីៗចូលរួម។

ដើម្បីឈ្នះសំបុត្រដ៏អស្ចារ្យមិនធ្លាប់មាននេះ អ្នកគ្រាន់តែជាវស្រា Chivas ១២ ឆ្នាំ មិនថាចំណុះ 70cL ឬ 100cL អ្នកនឹងទទួលបានប័ណ្ណផ្សងសំណាងមួយសន្លឹកភ្លាមៗ។ ចូរបំពេញឈ្មោះ រួចដាក់ចូលធុងឆ្នោតរបស់យើងខ្ញុំ។

ត្រៀមខ្លួនជួបជាមួយនឹងកីឡាករបិសាចក្រហម និងរីករាយជាមួយផលិតផលស្រា Chivas ក្នុងកម្មវិធីជប់លៀងក្រោយការប្រកួតជាមួយអ្នកគាំទ្ររាប់រយនាក់ មកពីប្រទេសអាស៊ីយ៉ាងច្រើនកុះករ។ យើងជឿជាក់ថា ភាពជោគជ័យគឺជាការលាយបញ្ចូលគ្នា។

សន្លឹកឆ្នោតមាននៅតាមផ្សារទំនើបជាដៃគូដូចជា ផ្សារទំនើបឡាក់គី ផ្សារទំនើបអ៊ីអន ផ្សារទំនើបម៉ាក្រូ និងបណ្តាភោជនីយដ្ឋាន ដែលជាដៃគូរបស់ស្រា Chivas ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា អ្នកចូលរួមត្រូវតែមានអាយុយ៉ាងតិច ២១ ឆ្នាំ និងមានលិខិតឆ្លងដែនកម្ពុជាមានសុពលភាពយ៉ាងតិច ៦ ខែ។ ចាប់ផ្តើមរៀបចំការធ្វើដំណើររបស់អ្នក ហើយជួបគ្នានៅប្រទេសសិង្ហបុរីនាខែកក្កដា ខាងមុខនេះ។

តាមដានទំព័រហ្វេសប៊ុករបស់ Chivas ដើម្បីតាមដានពីការចាប់រង្វាន់។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខ ០១២ ៨៦៨ ៤៤៤ ឬអ៊ីម៉ែល [email protected] ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]