ភ្នំពេញ៖ វីត វីត ជាពិធីការិនីមួយរូប ដែលមានភាពល្បីល្បាញខ្លាំង នៅក្នុងការងាររបស់នាង ដែលភាគច្រើន គេតែងឃើញនាង មានមុខក្នុងកម្មវិធីធំៗទាំងជាតិ និងអន្តរជាតិ ដោយសារតែ នាងអាចនិយាយភាសាបបរទេស បានយ៉ាងល្អ។ ដូច្នេះហើយ វាមិនចម្លែកនោះទេ ដែលតែងមានវត្តមាននាងជានិច្ច នៅលើឆាក។

ជាពិសេស តារាស្រីរូបនេះ បើមកចាប់អារម្មណ៍ រូបរាងរបស់នាង គឺមានលក្ខណៈតូចច្រឡឹង ហើយមិនសូវបានកម្ពស់ប៉ុន្មានទេ។ ប៉ុន្តែវាមិនមែនជារឿងធំដុំ សម្រាប់នាងនោះទេ វីត វីត នៅតែធ្វើឲ្យខ្លួននាង ស្រស់ស្អាត គួរជាទីបេតីដដែល។

មិនថាម៉ូតសម្លៀកបំពាក់បែបណា ក៏វីត វីត តែងតែស្លៀកចេញមកសាមសម មិនចាញ់តារាផ្សេងៗដែលបានកម្ពស់ប៉ុន្មានទេ។ ជាពិសេស ក៏មានហ្វេនបានសរសើរថា តារាស្រីរូបនេះ ពិតជាស្រស់ស្អាត តាមរបៀបមនុស្សស្រីតូចច្រឡឹងពិតមែន៕

តោះទៅមើលទាំងអស់គ្នា៖

វីត វីត
វីត វីត
វីត វីត
វីត វីត
វីត វីត
វីត វីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីត វីត