ភ្នំពេញ៖ តារាសម្តែងដ៏មានប្រជាប្រិយភាព អ៊ុន អាលីហ្សា ត្រូវបានអ្នកគាំទ្រ មានការភ្ញាក់ផ្អើលដោយរូបនាង លែងសូវចេញមុខ ក្នុងសិល្បៈ តែបែរជា ចូលខ្លួន នៅក្នុងការងារជា អង្គរក្សស្រី ក្នុងជួររាជរដ្ឋាភិបាលទៅវិញ ព្រោះមិននឹកស្មានថា នាងស្រលាញ់ការងារបែបនេះនោះទេ។

ក្នុងនោះ គេសង្កេតឃើញថា ជីវភាពរបស់តារាស្រីរូបនេះ ហាក់ដូចជាឡូយឆាយ ដែលកាលពីថ្មីៗនេះ នាងទើបតែ ឡើងវីឡាស្កឹមស្កៃ នៅក្នុងបុរីមួយកន្លែង តែនាងមិនបានធ្វើធំដុំទេ គ្រាន់តែ មានមិត្តសិល្បៈ មកចូលរួមតែប៉ុណ្ណោះ។

ជាពិសេស មិនត្រឹមតែប៉ុណ្ណោះទេ នាងក៏តែងតែជះលុយ ដើរលេងក្រៅប្រទេសជាញឹកញាប់ផងដែរ ដែលកាលពីប៉ុន្មានថ្ងៃមុន អាលីហ្សា ក៏បានទៅដើរលេង ទៅដល់ហុងកុង ជាមួយនឹងមិត្តភក្តិ។

អ្វីដែលចាប់អារម្មណ៍ គឺតារាស្រីរូបនេះ បែរជាលេងខ្លួនសាមញ្ញៗ ជាមួយនឹងអាវយឺតធម្មតាៗ និងឈុតរលុងៗ តែទោះជាយ៉ាងណា ហ្វេន នៅតែគិតថា នាងស្រស់ស្អាត តាមបែបផែន សាមញ្ញនេះដែរ៕

អាលីហ្សា
អាលីហ្សា
អាលីហ្សា
អាលីហ្សា
អាលីហ្សា ជាមួយនឹងមិត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អាលីហ្សា