ថៃ៖ តារាសម្តែងអាយុត្រឹមតែ៧ឆ្នាំ កុមារី Inter Rungrada ដែលប្រិយមិត្តភាគច្រើនស្គាល់នាងតូចម្នាក់នេះដើរតួជាប្អូន «ឈើ» ដែលពេលបច្ចុប្បន្នកុមារីម្នាក់នេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។

ជាក់ស្តែងថ្មីៗនេះ Inter និងអ្នកម៉ាក់បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីទូរសទ្សន៍មួយ។ នៅក្នុងកម្មវិធីអ្នកម៉ាក់របស់ Inter បាននិយាយរៀបរាប់ថា នាងហត់ណាស់ក្នុងមួយថ្ងៃៗព្រោះត្រូវរៀនផង ត្រូវសម្តែងផង។

ទៀតសោតពិធីករបានសួរអំពីរឿង Interត្រូវបានគេចាត់ទុកថាជាសេដ្ឋីវ័យក្មេង ដែលមានលុយសន្សំជាច្រើនលានបាត។ ជាមួយគ្នាផងដែរអ្នកម៉ាក់របស់ Inter បានឆ្លើយតបទៅវិញយ៉ាងដូច្នោះថា «មិនដឹងទេ តែប្រាក់ដែលInterរកបាន គឺយកទៅទុកនៅក្នុងធនាគារទាំងអស់ ខ្ញុំចាំមិនបានទេថាប៉ុន្មាន គ្រាន់តែដឹងថាមានលេខ០ច្រើនជាង៦ខ្ទង់»។

ម៉ាក់របស់ Interបានរៀបរាប់បន្ថែមទៀតថា «លុយទាំងអស់ខ្ញុំជាអ្នករៀបចំចាត់ចែង ប៉ុន្តែមិនដែលដកយកមកប្រើទេ ព្រោះទុកលុយទាំងនោះសម្រាប់បង់ថ្លៃសាលារបស់នាង និងប្អូនប្រុស»។

ក្រៅពីនេះនៅមានពាក្យចចាមអារាមថា ប្រើក្មេងឲ្យធ្វើការហួសកម្លាំងតាំងពីម៉ោង៨ព្រឹក ដល់ម៉ោង៩យប់។ ចំពោះចំណុចនេះម៉ាក់របស់នាងតូចបានឆ្លើយថា «ក្មេងអាយុប៉ុណ្ណេះ គឺយើងមិនអាចបង្ខំបានទេ ប៉ុន្តែគេជាអ្នកមានចិត្តចង់ធ្វើដោយខ្លួនឯង ព្រោះInterមានក្តីសុខនៅពេលធ្វើការជាមួយតារាសម្តែងរៀមច្បង»។

យ៉ាងណមិញ ក្មេងដែលមានអាយុទើបតែ៧ឆ្នាំ មានទេពកោសល្យពីធម្មជាតិ អាចសម្តែងរឿងបានគ្រប់ឈុតឆាក អាចបម្រើអារម្មណ៍អ្នកទស្សនាជាច្រើននាក់ ពិតជាគួរឲ្យសរសើរខ្លាំងណាស់ ព្រោះនេះមិនមែនជារឿងងាយដែលគ្រប់គ្នាអាចធ្វើបាននោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖  

កុមារី Inter Rungrada
កុមារី Inter Rungrada
កុមារី Inter Rungrada
កុមារី Inter Rungrada
កុមារី Inter Rungrada
កុមារី Inter Rungrada
កុមារី Inter Rungrada
កុមារី Inter Rungrada

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]