ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ​ បានចុះមកបិទអាជីវកម្ម របស់មជ្ឍមណ្ឌលកម្សាន្តជីនទីង មានទីតាំងស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ។

ការចុះអនុវត្តន៍ការងារខាងលើនេះ ដឹកនាំដោយ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដោយយោងតាមលិខិតចុះថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩

របស់រដ្ឋបាលខេត្តព្រះសីហនុ។

មូលហេតុដែលរដ្ឋបាលខេត្តព្រះសីហនុ សម្រេចបិទអាជីវកម្មមជ្ឈមណ្ឌលជីនទីងខាងលើ ក៏ព្រោះតែទីតាំងនេះ បានបើកធ្វើអាជីវកម្ម ដោយពុំមានប្រព័ន្ធចម្រោះទឹកកង្វក់ ជាពិសេសពុំបានអនុវត្តត្រឹមត្រូវតាមលិខិតចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]