កូរ៉េខាងត្បូង៖ នរណាៗក៏ដឹងដែរថា តារារ៉េបស្រី និងជាអ្នករាំនាំមុខគេ ប្រចាំក្រុមចម្រៀងនារីលំដាប់ជួរមុខ BLACKPINK Lisa មានទេពកោសល្យខ្ពស់ក្នុងការរាំដល់កម្រិតណា។

ជាការពិតណាស់ រាល់ការបញ្ចេញក្បាច់រាំ របស់ Lisa គ្រប់ពេលតែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនទូទាំងពិភពលោក។ ជាក់ស្តែងដូចជាបទចម្រៀង ដែលនាងបានលើកយកមក សម្តែង នៅក្នុងការប្រគំតន្រ្តី World Tour របស់ Blackpink ដូចជាបទ «Attention» បទ «Swalla» និងការរាំCover បទ «Taki Taki» និងបទ «I Like It»ជាដើម សុទ្ធសឹងតែល្បីកក្រើកខ្លាំង ទាក់ទាញចំណាប់អារម្មណ៍មហាជនស្ទើរទូទាំងពិភពលោក សឹងតែមិនគួរឲ្យជឿតែម្តង។

មិនតែប៉ុណ្ណោះ កាលពីព្រឹកមិញនេះផងដែរ គ្រូបង្វឹកក្បាច់រាំល្បីឈ្មោះមួយរូបនៅកូរ៉េ ដែលមានឈ្មោះថា Choi Younjun ហើយលោកក៏ត្រូវបានគេស្គាល់ថាជាអ្នកបង្កើតក្បាច់រាំ និងជាគ្រូបង្វឹកក្បាច់រាំផ្ទាល់ ប្រចាំកម្មវិធី Produce 101 បានបង្ហោះនូវវីដេអូរាំខ្លីមួយ នៅលើគណនីអ៊ីនស្តាក្រាមផ្ទាល់ខ្លួនរបស់លោក ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីបណ្តាអ្នកនិយមលេងអ៊ីនធើណែត ដោយសារតែក្នុងវីដេអូនេះមានវត្តមានរបស់ Lisa ជាពិសេសគឺអត្ថន័យ ដែលលោកបានសរសេរនៅក្រោមវីដេអូនេះតែម្តង។

យ៉ាងណាមិញ នៅក្នុងវីដេអូឲ្យឃើញថា Lisa និងគ្រូបង្វឹកក្បាច់រាំរូបនេះ បានបញ្ចេញក្បាច់រាំយ៉ាងរស់រវើក ស៊ីគ្នាជាមួយនឹងចង្វាក់តន្រ្តី ដែលធ្វើឲ្យអ្នកទស្សនាជក់ចិត្តដិតអារម្មណ៍ សឹងមិនចង់ដកភ្នែកចេញ ជាពិសេសគឺកាយវិការរាំដ៏ល្វិតល្វន់និងពោរពេញទៅដោយថាមពលរបស់ Lisaតែម្តង។

លើសពីនេះទៅទៀតនោះ អ្នកគ្រូបង្វឹកក្បាច់រាំនេះថែមទាំងបានសរសេររៀបរាប់ថា៖

« ខ្ញុំធ្លាប់បានបង្រៀនរាំថ្នាក់ផ្ទាល់ខ្លួនមួយ ជាមួយនឹងLisa ក្រុមBLACKPINK កាលពីខែធ្នូ ឆ្នាំ២០១៧ នាងពិតជាពូកែណាស់ ដល់ថ្នាក់ខ្ញុំមិនប្រាកដថាខ្ញុំទៅបង្រៀននាង ឬក៏ទទួលបានមេរៀនពីនាងវិញទេ ហាហា វាគឺបទពិសោធន៍មួយដែលបានជួយខ្ញុំយ៉ាងច្រើនផងដែរ»។

គួរឲ្យដឹងថា នេះមិនមែនជាលើកទី១នោះទេ ដែលតារាចម្រៀងស្រីសញ្ជាតិថៃរូបនេះ ទទួលបានការកោតសរសើរយ៉ាងអស់ពីចិត្ត ពីសំណាក់គ្រូបង្ហាត់ក្បាច់រាំល្បីៗ ដោយពួកគេមិនអាចទ្រាំទប់ចិត្តមិនសរសើរមិនបាន ពីទេពកោលស្យរាំដ៏អស្ចារ្យ ការខិតខំប្រឹងប្រែង ក៏ដូចជាអត្តចរិតយ៉ាងគួរឲ្យស្រលាញ់ របស់តារាស្រីរូបនេះផងដែរ៕

Lisa ក្រុមBLACKPINK
Lisa ក្រុមBLACKPINK
Lisa ក្រុមBLACKPINK
Lisa ក្រុមBLACKPINK
Lisa ក្រុមBLACKPINK
Lisa ក្រុមBLACKPINK
Lisa ក្រុមBLACKPINK
Lisa ក្រុមBLACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]