ភ្នំពេញ៖ កាលពីថ្ងៃពុធ ទី២២ ខែឧសភា ដែលទើបតែកន្លងផុតទៅ កញ្ញា ពេជ្រ សោភា កំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាតារាតំណាងផលិតផលដុំស៊ុប និងម្ស៉ៅស៊ុបខ្នរ បានចាប់ដៃជាមួយនឹងអតីតបេក្ខភាព Top 5 ក្នុងកម្មវិធីប្រកួតប្រជែងចំអិនម្ហូបអាហារលំដាប់អន្តរជាតិ «MasterChef Khmer» ក្នុងសប្ដាហ៍ទីពីរបន្ដរបស់កម្មវិធី «ខ្នរអេធីអឹម» នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ ដែលក៏មានការចូលរួមពីពិធីករមុខស្រស់ពូកែវោហារស័ព្ទលោក ជា វណ្ណារិទ្ធ ផងដែរ។

កម្មវីធី «Knorr ATM»

នៅក្នុងកម្មវិធីនេះដែរ រួមមានជាការចំអិនផ្ទាល់ដោយតារាកិត្តិយសទាំងពីររូបនេះ និងការភ្លក្សម្ហូបផ្ទាល់ ពួកគាត់ទាំងពីរបានផ្ដល់នូវភាពសប្បាយរីករាយ និងចំណេះដឹងទាក់ទងនឹងការចំអិនម្ហូបផ្សេងៗទៅដល់ប្រិយមិត្ត និងអ្នកគាំទ្រដែលបង្កឲ្យមានភាពកុះករប្លែកពេញបរិវេណផ្សារទំនើបអ៊ីអនសែនសុខតែម្ដង ហើយអ្វីដែលរឹតពិសេសទាក់ទាញចំណាប់អារម្មណ៍ជាងគេនោះគឺ ម៉ាស៊ីនខ្នរអេធីអឹម។

ខ្នរអេធិអិម «Knorr ATM» គឺជាម៉ាស៊ីនដ៏អស្ចារ្យ ហើយមានតែមួយលើកដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដែលមានផ្ទុកនូវមុខម្ហូបខ្មែរជាង ១០០០ មុខ ជាមួយវិធីងាយៗដោយគ្រាន់តែធ្វើការជ្រើសរើសមុខម្ហូបមួយណាអ្នកពេញចិត្ត ឬក៏ជ្រើសរើសប្រភេទសាច់ណាមួយ ជាមួយនឹងបន្លែណាមួយ ឬក៏សាច់សុទ្ធជាប្រភេទបន្លែសុទ្ធក៏បាន ឬក៏ពេលវេលាចម្អីន ១៥ នាទី លើសពី ១៥ នាទី និងលើសពី ៣០ នាទីផងដែរហើយដើម្បីទទួលបានរូបមន្ដ លោកអ្នកគ្រាន់តែស្កេនជារូបភាព ឬព្រីនជាក្រដាសរួចជាស្រេច។

ម៉ាសុីនខ្នរអេធីអិមនេះ នឹងផ្ដល់នូវភាពងាយស្រួលដល់ស្រ្ដីមេផ្ទះ និងប្រិយមិត្តដែលមានការលំបាកក្នុងការរិះរកមុខម្ហូបដើម្បីចម្អិន ហើយខ្នរអេធីអឹមនឹងមានវត្តមាននៅតាមបណ្ដាញផ្សារទំនើប ដើម្បីបម្រើប្រិយមិត្តគ្រប់គ្នាៗក្នុងពេលឆាប់ៗនេះ៕

កម្មវីធី «Knorr ATM»
កម្មវីធី «Knorr ATM»
កម្មវីធី «Knorr ATM»
កម្មវីធី «Knorr ATM»
កម្មវីធី «Knorr ATM»
កម្មវីធី «Knorr ATM»
កម្មវីធី «Knorr ATM»
កម្មវីធី «Knorr ATM»
កម្មវីធី «Knorr ATM»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]