កូរ៉េខាងត្បូង៖ ជាទូទៅ មិនថាតារាៗរូបណានោះទេ តែងតែធ្លាប់ជួបនូវ ភាពមិនប្រក្រតីនៃកំហុសបញ្ហបច្ចេកទេស ក្នុងអំឡុងពេលប្រគុំតន្រ្តីនីមួយៗរបស់ពួកគេ។ ជាក់ស្តែង តារាចម្រៀងស្រីលំដាប់ជួបមុខ Jennie សមាជិកក្រុម Blackpink ថ្មីៗនេះនាងក៏បានជួបនូវបញ្ហាបច្ចេកទេសនៅលើឆាក ក្នុងអំឡុងពេលការប្រគំតន្រ្តីផ្ទាល់ខ្លូនរបស់ Blackpinkផងដែរ។

គួរឲ្យដឹងថា កាលពីថ្ងៃទី២២ ខែឧសភាកន្លងទៅថ្មីៗនេះ ក្រុមBlackpink បានប្រារព្ធធ្វើព្រឹត្តិការណ៍ប្រគុំតន្រ្តីទេសចេណ៍ជុំវិញពិភពលោករបស់ខ្លួន នៅឯទីក្រុង London សំបុត្រលក់អស់ខ្ទេចគ្មានសល់ ជាមួយនឹងវត្តមានអ្នកគាំទ្រចូលរួមចំនួន ១២៥០០នាក់ បង្កើននូវភាពសប្បាយរីករាយនិងការចងចាំដ៏ល្អមិនអាចបំភ្លេចបាន។

ប៉ុន្តែមិនថាយ៉ាងណា ក្នុងអំឡុងពេលShow សម្តែងឆាកទោលរបស់សមាជិកក្រុមនីមួយៗ គេចាប់អារម្មណ៍ឃើញថា ការសម្តែងឆាកទោលរបស់ Jennie ដែលនាងនឹងត្រូវបានសម្តែងបទចម្រៀង «Solo» ក៏មានបញ្ហាបច្ចេកទេសរអាក់រអួលមួយចំនួន ដែលវាធ្វើឲ្យមានការយឺតយ៉ាវ មិនអាចដើរទៅតាមផែនការយ៉ាងរលូន។

ជាការពិតណាស់ ដោយសារតែជណ្តើរយន្តឆាក ដែលតម្រូវឲ្យJennie ផុសចេញពីក្រោមឆាក ត្រូវបានគាំងមិនដំណើរការ ទើបតម្រូវឲ្យមានការពន្យារពេល សម្តែងបទ«Solo» មួយសន្ទុះផងដែរ។

បើទោះបីជាយ៉ាងណាក៏ដោយ Jennie ក៏អាចគ្រប់គ្រងស្ថានការណ៍នោះបានយ៉ាងល្អ បន្ទាប់ពីបញ្ចប់ការសម្តែង នាងក៏បានសុំអភ័យទោសនិងនិយាយបែបកំប្លុកកំប្លែងទៅកាន់អ្នកគាំទ្ររបស់នាងផងដែរ ចំពោះបញ្ហាជណ្តើរយន្តមិនប្រក្រតី ដែលធ្វើឲ្យនាងនិងក្រុមរាំត្រូវជាប់គាំងនៅក្រោមនោះផងដែរ៕ 

Jennie សម្តែងបទSolo នៅ London
Jennie សម្តែងបទSolo នៅ London
Jennie កំពុងនិយាយពីស្ថានការណ៍ប្រាប់អ្នកគាំទ្រនៅលើឆាក
Jennie ក្រុម Blackpink
Jennie ក្រុម Blackpink
Jennie ក្រុម Blackpink

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]