ម៉ាឡេស៊ី៖ ក្មេងប្រុសវ័យជំទង់ជនជាតិម៉ាឡេស៊ីម្នាក់ បានធ្វើឲ្យក្រុមអ្នកជួយសង្គ្រោះចង់ដាច់ផ្ញារ ក្រោយទទួលបានដំណឹងថា ជាប់អាអូនតូចក្នុងបំពង់ទុយោបន្ទប់ទឹក ព្រោះតែការសម្រេចកាមដោយខ្លួនឯង។

ក្មេងប្រុសរងគ្រោះវ័យជំទង់ មិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ មានអាយុ ១៦ឆ្នាំ រស់នៅក្នុងរដ្ឋ Johor ភាគខាងត្បូងប្រទេសម៉ាឡេស៊ី។

រូបភាពផ្សេងៗក្នុងយប់កើតហេតុ

បើយោងតាមប្រភពសារព័ត៌មាន ហេតុការណ៍នេះបានកើតឡើង នៅចន្លោះម៉ោងប្រមាណជា ១០យប់ ថ្ងៃច័ន្ទ ទី២០ ឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ។ នៅក្នុងថ្ងៃកើតហេតុនោះ ក្មេងប្រុសវ័យជំទង់ខាងលើនេះ ត្រូវបានគេរាយការណ៍ថា រូបគេបានរួមភេទ ឬសម្រេចកាមដោយខ្លួនឯង ដោយដាក់អាអូនតូច (លិង្គ) ចូលទៅក្នុងបំពង់ទុយោដែកក្នុងបន្ទប់ទឹក ប៉ុន្តែជារឿងស៊យធំ ស្រាប់តែដកមកវិញលែងចេញ។

ពោលគឺ គឺនៅពេលដែលទំហំលិង្គឡើងរឹង ក្មេងប្រុសខាងលើនេះ បានភិតភ័យយ៉ាងខ្លាំង ដោយសារតែដឹងថា ដកប្រដាប់ភេទខ្លួនឯងមកវិញលែងចេញ ព្រោះតែបំពង់ទុយោនោះមានទំហំតូចជាង ដែលជាហេតុធ្វើឲ្យរួមរឹតប្រដាប់ភេទ និងឡើងហើមរងការឈឺចាប់ ដកមិនចេញ។

ប្រភពដដែលបន្តថា មុនប្រកាសរកជំនួយ ក្មេងប្រុសខាងលើ ក៏បានព្យាយាមដកវាចេញដោយខ្លួនឯងផងដែរ។ ប៉ុន្តែជាលទ្ធផលនៅតែមិនអាចធ្វើបាន ព្រោះតែមានការឈឺចាប់ខ្លាំង និងចំណាយពេលអស់ជាង ១ម៉ោងឯណោះ។ ក្រោយមក ទើបរូបគេដាច់ចិត្តប្រាប់អ្នកផ្ទះ ដើម្បីឲ្យជួយទាក់ទងសុំជំនួយពីភ្នាក់ងារសង្គ្រោះបន្ទាន់ (ក្រុមពន្លត់អគ្គិភ័យ) តែម្តង។

រូបភាពផ្សេងៗក្នុងយប់កើតហេតុ

យ៉ាងណាមិញ បន្ទាប់ពីក្រុមជួយសង្គ្រោះបានមកដល់ ដំបូងឡើយពួកគេក៏បានសម្រេចកាត់បំពង់ទុយោនោះជាមុនសិន ដើម្បីនាំក្មេងប្រុសវ័យជំទង់រូបនេះ ចេញមកក្រៅ និងងាយស្រួលនៅក្នុងការជួយសង្គ្រោះជាបន្ត។

ក្រោយមកក្មេងប្រុសខាងលើ ក៏ត្រូវបាននាំទៅមន្ទីរពេទ្យ ជាមួយនឹងក្រុមជួយសង្គ្រោះតែម្តង។ ក្រុមជួយសង្គ្រោះបានប្រើប្រាស់ឧបករណ៍កាត់ដែក ដើម្បីអារកាត់បំពង់ទុយោនោះផងដែរ។ ទម្រាំតែប្រតិបត្តិជួយសង្គ្រោះដោយជោគជ័យមួយនេះត្រូវបានបញ្ចប់ ក្រុមអ្នកជួយសង្គ្រោះចង់ខ្យល់ចាប់ ព្រោះតែការចំណាយពេលសឹងតែជិតដល់ពាក់កណ្តាលយប់។

ក្មេងប្រុសរងគ្រោះវ័យជំទង់ខាងលើ ក្រោយទទួលបានការជួយសង្គ្រោះ រូបគេក៏បានត្រលប់ទៅផ្ទះវិញ ដោយរងរបួសដាច់បន្តិចបន្តួចផងដែរ។ ករណីនេះ បណ្តាលមកពីទំហំលិង្គ និងការហើម ទើបធ្វើឲ្យប្រដាប់ភេទជាប់ដកមិនចេញ និងរងការឈឺចុកចាប់ (ដូចជាស្លាក់ឈាមជាដើម)។

គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីនេះ ក្រុមអ្នកជួយសង្គ្រោះក៏បានផ្តល់ដំបូន្មានខ្លះៗ ដល់សាធារណៈជន ដើម្បីឲ្យមានការប្រុងប្រយ័ត្ន ចៀសវាងកុំឲ្យមានបញ្ហាដ៏អាម៉ាស់នេះ កើតមានឡើងទៀតផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖  

រូបភាពផ្សេងៗក្នុងយប់កើតហេតុ
រូបភាពផ្សេងៗក្នុងយប់កើតហេតុ
បំពង់ទុយោ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]