កូរ៉េខាងត្បូង ៖ វាមានរយៈពេល ៨ឆ្នាំហើយ បន្ទាប់ពីគេហទំព័រផ្លូវការរបស់ ក្រុមចម្រៀង BTS នៅក្នុង Twitter ត្រូវបានបង្កើតឡើង។ រហូតមកដល់ពេលនេះ ពួកគេទទួលបាន ចំនួនអ្នក Follow ដល់ទៅ ២០លាននាក់ហើយ។

២០លាន Follower នេះ ធ្វើឲ្យ BTS ក្លាយជាក្រុមចម្រៀងកូរ៉េដំបូង ដែលទទួលបានប្រជាប្រិយភាពខ្លាំង នៅក្នុងបណ្ដាញអ៊ីនធើណែត។

ក្នុងនោះដែរ ពួកគេក៏ទទួលបាន ចំនួនអ្នក Follow នៅក្នុង Instagram រហូតដល់ទៅ ១៨លាននាក់ និងអ្នក Follow ចំនួន ១៤លាននាក់ លើក្នុង VLIVE ផងដែរ។

ភាពជោគជ័យទាំងនេះរបស់ BTS បានចូលរួមចំណែក ធ្វើឲ្យវិស័យសិល្បៈកូរ៉េ កាន់តែទទួលបានប្រជាប្រិយភាព ថែមទាំងចាប់ផ្ដើមមានហាងឆេងខ្ពស់ នៅប៉ែកអឺរ៉ុបថែមទៀតផង៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]