ថៃ៖ តារាសម្តែងស្រីរូបស្រស់ Kwan Usamanee ជាតារាមួយរូបដែលចូលប្រឡូកនៅក្នុងវិស័យសិល្បៈរយៈពេលច្រើនឆ្នាំ តាំងពីនាងនៅតូចរហូតមកដល់បច្ចុប្បន្ន។ ទោះបីធ្វើជា តារាសម្តែងយូរឆ្នាំក៏ពិតមែន ប៉ុន្តែប្រជាប្រិយភាពរបស់នាង នៅតែទទួលបានការគាំទ្រដូចមុនដដែល។

ជាក់ស្តែងថ្មីៗនេះ Kwan បានចូលរួមនៅក្នុងពិធីខួបកំណើតរបស់Whan Pavarisa ដែលក្នុងនោះតម្រូវឲ្យតែងខ្លួនជាជនជាតិឥណ្ឌាយ៉ាងស្រស់ស្អាត។ ការតែងខ្លួនជានារីជនជាតិឥណ្ឌាលើកនេះរបស់នាងបានធ្វើឲ្យ ហ្វេនៗនឹកឃើញដល់កាលពី១៥ឆ្នាំមុន ដែល Kwan ធ្លាប់តែងខ្លួនបែបនេះសម្តែងនៅក្នុងរឿងភាគមួយ។

ហ្វេនៗមាននាំគ្នា យករូបកាលពី១៥ឆ្នាំមុន និងរូបពេលបច្ចុប្បន្នមកប្រៀបធៀបគ្នា។ ពិតជាមិនគូរឲ្យជឿ ព្រោះរូបសម្រស់របស់នាងនៅតែស្រស់ស្អាត ស្ទើរតែគ្មានការប្រែប្រួលទាល់តែសោះ៕

ចង់ដឹងកាន់តែច្បាស់ តោះ!ទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖  

រូបភាព Kwan Usamanee ពេលបច្ចុប្បន្ន
រូបភាព Kwan Usamanee ពេលបច្ចុប្បន្ន
រូបភាព Kwan Usamanee ពេលបច្ចុប្បន្ន
រូបភាព Kwan Usamanee ពេលបច្ចុប្បន្ន
រូបភាព Kwan Usamanee កាលពី១៥ឆ្នាំមុន
រូបភាព Kwan Usamanee កាលពី១៥ឆ្នាំមុន
រូបភាព Kwan Usamanee កាលពី១៥ឆ្នាំមុន
រូបប្រៀបធៀប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]