កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ២៤ ខែឧសភានេះ ប៉ុស្តិ៍ទូរទស្សន៍ JTBC2 ទើបតែបានបញ្ជាក់ថា អតីតសមាជិកក្រុម f(x) ម្នាក់គឺនាង Sulli នឹងមកបង្ហាញខ្លួន ធ្វើជាពិធីការិនី នៅក្នុងកម្មវិធីដ៏ថ្មីសន្លាងមួយ ដែលមានឈ្មោះថា Night of Hate Comments។

ដោយកម្មវិធីនេះដែរ ត្រូវបានគេនិយាយថា ជាកម្មវិធីជជែកកម្សាន្តថ្មីមួយ ដែលតម្រូវឲ្យតារាល្បីៗ ប្រឈមមុខនឹងការអាន Comments អាក្រក់ៗ នៅក្នុងអ៊ីនធើណែត ហើយឆ្លើយតបទៅកាន់មតិប្រឆាំងដោយផ្ទាល់។

ក្នុងនោះដែរក្រៅពី Sulli ទៅ នៅមានពិធីករ ពិធីការិនីចំនួន ៣នាក់ទៀត គឺលោក Shin Dong Yup អ្នកស្រី Kim Sook និងលោក Kim Jong Min ដែលនឹងត្រូវបង្ហាញខ្លួន ជារៀងរាល់សប្ដាហ៍។

គួរបញ្ជាក់ផងដែរថា កម្មវិធី Night of Hate Comments គ្រោងនឹងចាក់បញ្ចាំង នៅវេលាម៉ោង ៨យប់ ចាប់ពីថ្ងៃទី ២១ ខែមិថុនានេះតទៅ៕ 

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Sulli
រូបភាព Sulli
រូបភាព Sulli
រូបភាព Sulli
រូបភាព Sulli

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]