ហុងកុង៖ ជាធម្មតាយើងកម្រនឹងឃើញតារាសម្តែងណាស្លៀកពាក់មិនសមរម្យ ឬបែបលេងសើចនៅទីសាធារណៈណាស់។ ប៉ុន្តែបែរជាកំពូលតារាសម្តែងជើងចាស់អ្នកនាង Kara Wai បានពាក់ស្រោមបារជុំវិញក្បាលទៅទិញនំបុ័ង បង្កការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។

យោងតាមប្រភពបានឱ្យដឹងថា អ្នកនាង Wai បានសម្តែងរឿងភាគមួយឈ្មោះ «The Defected» ហើយគាត់បានធ្វើការ Challenge មួយជាមួយនឹងហ្វេន ប្រសិនបើរឿងនេះមានការគាំទ្រដល់ទៅ ៣៣ផ្កាយ គាត់នឹងធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយឱ្យហ្វេនមើល។

យ៉ាងណាមិញ គាត់ក៏មិនបានរំពឹងទុកថា រឿង The Defected មានការគាំទ្រច្រើនបែបនេះដែរ។

ដូច្នេះកាលពីថ្ងៃទី២១ ខែឧសភាកន្លងទៅនេះ អ្នកនាង Wai ក៏ធ្វើតាមពាក្យសន្យា ដោយគាត់បានដើរទៅហាងលក់នំបុ័ងមួយកន្លែង ហើយគាត់បានទៅទិញនំបុ័ងនៅទីនោះបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

ដំបូងឡើយ មនុស្សនៅទីនោះស្មានតែមានចោរប្លន់ ដល់មើលយូរៗទៅ ការពិតទើបដឹងថា ជាអ្នកនាង Kara Wai សោះ៕ 

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

អ្នកនាង Kara Wai
អ្នកនាង Kara Wai
អ្នកនាង Kara Wai
អ្នកនាង Kara Wai
អ្នកនាង Kara Wai

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]