ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បើកសម្ពោធលក់ជាផ្លូវការ ផាក លែន ខុនដូ ធីខេ ស្ថិតនៅក្នុងតំបន់សែនសុខ ដែលកំពុងអភិវឌ្ឍខ្លាំង និងនៅជិតតំបន់ពាណិជ្ជកម្មសំខាន់ៗដូចជា Chip Mong Sen Sok Mall, Makro, Global House, ផ្សារ AEON, TK Avenue មន្ទីរពេទ្យ សាលារៀន និងភោជនីយដ្ឋានដ៏ច្រើនសន្ធឹកសន្ធាប់។ ផាក លែន ខុនដូ ធីខេ ស្ថិតនៅលើផ្លូវម៉ុងរិទ្ធី ដែលមានចម្ងាយត្រឹមតែ ៣០០ ម៉ែត្រពីរង្វង់មូលកាំកូ។

ពិធីសម្ពោធបើកលក់ជាផ្លូវការរបស់ ផាក លែន ខុនដូ ធីខេ

ផាក លែន ខុនដូ ធីខេ មានកម្ពស់ ២៦ ជាន់ ជាមួយនឹងចំណតរថយន្តកម្ពស់បួនជាន់ សួនកុមារធំទូលាយ ក្លឹបហាត់ប្រាណទំនើប អាងហែលទឹកលើអាកាស កន្លែងធ្វើការរួមគ្នា (Co-working Space) ផ្លូវសម្រាប់រត់ហាត់ប្រាណលើអាកាស (Jogging Track) សូនច្បារលើអាកាសសម្រាប់លម្ហែកាយ និងទីលានលើអាកាស (Sky Pavillion) សម្រាប់រៀបចំកម្មវិធីជួបជុំផ្សេងៗ។ ផាក លែន ខុនដូ ធីខេ ត្រូវបានសាងសង់ពីស្ថាបត្យកម្មដ៏ល្អឯក ដើម្បីផ្តល់លំនៅឋានដ៏រឹងមាំ និងទំនើបទាន់សម័យជូនអតិថិជន។

ថ្លែងក្នុងកម្មវិធីសម្ពោធលោក លាង ហេនរី អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា៖

«ផាក លែន ខុនដូ ធីខេ ត្រូវបានបង្កើតឡើងបន្ថែមពីលើប្រភេទគម្រោងលំនៅឋានផ្ទះវីឡា និងហ្សបហោស៍របស់យើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងនិន្នាការរបស់មនុស្សសម័យថ្មី ដែលនិយមជ្រើសយកលំនៅឋានដែលមានតម្លៃសមរម្យ និងមានផាកសុភាព សុវត្ថិភាព សេវាកម្មចម្រុះ ទីតាំងអំណោយផល និងជាពិសេសការស្នាក់នៅដែលប្រកបដោយស្តង់ដារ»។

ក្នុងថ្ងៃបើកលក់នេះផងដែរ យើងសង្កេតឃើញថាមានការចូលរួមគាំទ្រយ៉ាងច្រើនកុះករពីសំណាក់អតិថិជន ដើម្បីសាកសួរព័ត៌មានបន្ថែម ក៏ដូចជាទស្សនាបន្ទប់គំរូពិតផងដែរ។ លោកអ្នកអាចក្លាយជាម្ចាស់ខុនដូដ៏ស្រស់ស្អាតនេះបានភ្លាមៗ ដោយបង់ត្រឹមតែ ៤៩៩ ដុល្លារ ក្នុងមួយខែ ក៏ដូចជាការបញ្ចុះតម្លៃពិសេសរហូតដល់ ៥% និង ការបង់រំលស់ឥតការប្រាក់រហូតដល់ ២ ឆ្នាំទៀតផង។

សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍លើគម្រោងថ្មីនេះ អាចអញ្ជើញមកសាកសួរព័ត៌មាននៅការិយាល័យលក់ផ្ទាល់ ឬទំនាក់ទំនងទូរស័ព្ទលេខ ០៦១ ៩៩៧ ៨៨៨៕

ពិធីសម្ពោធបើកលក់ជាផ្លូវការរបស់ ផាក លែន ខុនដូ ធីខេ
ពិធីសម្ពោធបើកលក់ជាផ្លូវការរបស់ ផាក លែន ខុនដូ ធីខេ
ពិធីសម្ពោធបើកលក់ជាផ្លូវការរបស់ ផាក លែន ខុនដូ ធីខេ
ពិធីសម្ពោធបើកលក់ជាផ្លូវការរបស់ ផាក លែន ខុនដូ ធីខេ
ពិធីសម្ពោធបើកលក់ជាផ្លូវការរបស់ ផាក លែន ខុនដូ ធីខេ
ពិធីសម្ពោធបើកលក់ជាផ្លូវការរបស់ ផាក លែន ខុនដូ ធីខេ
ពិធីសម្ពោធបើកលក់ជាផ្លូវការរបស់ ផាក លែន ខុនដូ ធីខេ
ពិធីសម្ពោធបើកលក់ជាផ្លូវការរបស់ ផាក លែន ខុនដូ ធីខេ
ពិធីសម្ពោធបើកលក់ជាផ្លូវការរបស់ ផាក លែន ខុនដូ ធីខេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]