ភ្នំពេញ៖ ហេតុអ្វីអ្នកត្រូវទ្រាំលំបាកបោកគក់ដោយដៃទៀត? ប្រាកដណាស់លោកអ្នកពិតជាមិនចង់នោះទេ ព្រោះវាពិបាកត្រូវប្រើកម្លាំងច្រើន ចុករោយខ្នង ដៃ ចង្កេះ និងខាតពេលវេលាទៀត។ បើចង់ទិញម៉ាស៊ីនបោកសម្លៀកបំពាក់ ក៏មិនដឹងថាទិញម៉ាកអ្វីដែលល្អ ទំនើប បោកទៅបានស្អាត ងាយស្រួលប្រើ និងស៊ីភ្លើងតិចមែនទេ? អ៊ីចឹងពេលនេះសូមណែនាំនូវម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung Drum ដែលល្អ ទំនើបទាន់សម័យ និងសន្សំសំចៃបំផុតជូនលោកអ្នក។

ចង់ដឹងច្បាស់ថាតើហេតុអ្វីបានជា Samsung Drum ជាជម្រើសដ៏ល្អបំផុតនោះសូមមកមើលលក្ខណៈសម្បត្តិ និងមុខងារអស្ចារ្យជាមួយគ្នា៖

១. Steam Cycle New Function 

គឺជាបច្ចេកវិទ្យាថ្មីមួយដែលមាន ២ មុខងារ គឺ Bedding និង Baby Care ។ Steam Cycle គឺជាការបោកគក់ដោយប្រើចំហាយទឹកក្តៅមានប្រសិទ្ធភាពខ្ពស់ក្នុងការសម្លាប់មេរោគដូចជា បាក់តេរី មេរោគផ្សិត និងសារធាតុដែលធ្វើឱ្យអាឡែកហ្ស៊ីផ្សេងៗបានរហូតដល់ ៩៩.៩%។ មុខងារមួយនេះ គឺល្អខ្លាំងណាស់សម្រាប់អ្នកម្តាយដែលមានបុត្រធីតាតូចៗ ព្រោះថាក្មេងតូចៗមានស្បែកខ្ចីងាយនឹងប្រតិកម្មនៅពេលដែលសម្លៀកបំពាក់បោកមិនបានស្អាតល្អ។

២. ទ្វារបន្ថែម AddWash 

គឺជាបច្ចេកវិទ្យាមួយដែលមានតួនាទីក្នុងការបន្ថែមសម្លៀកបំពាក់ដែលលោកអ្នកភ្លេច ឬក៏ចង់ថែមនៅចន្លោះប្រតិបត្តិការណាមួយពេលម៉ាស៊ីនកំពុងដំណើរការ។

ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Drum ទ្វារចំហៀង

៣. បច្ចេកវិទ្យា Eco bubble

វាគឺជាបច្ចេកវិទ្យាមួយដែលបំលែងសាប៊ូ និងទឹកឱ្យទៅជាពពុះសាប៊ូ ឬហ្វូមមុននឹងធ្វើការបោកគក់។ ពពុះសាប៊ូ ឬហ្វូមដែលបានបង្កើតឡើងដោយបច្ចេកវិទ្យា Eco bubble នេះរួមបញ្ចូលគ្នារវាងកម្លាំងខ្យល់ ទឹក និងពពុះសាប៊ូដែលអាចជ្រាបចូលទៅក្នុងសាច់ក្រណាត់បានយ៉ាងលឿនជាងទឹកសាប៊ូធម្មតារហូតដល់ទៅ ៤០ ដង បើទោះបីជាបោកជាមួយទឹកត្រជាក់ក៏ដោយ។ ដូច្នេះវាធ្វើឱ្យសម្លៀកបំពាក់បោកបានស្អាត និងមិនមានកំណកសាប៊ូឡើយ។ ជាពិសេសបច្ចេកវិទ្យានេះក៏អាចជួយការពារសម្លៀកបំពាក់លោកអ្នកមិនឱ្យឆ្លកពណ៌ដែលជាហេតុធ្វើឱ្យសម្លៀកបំពាក់ឆាប់ចាស់ និងផុយងាយរហែក។

៤. Digital Inverter (អ្នកជំនាញខាងសន្សំសំចៃអគ្គិសនីបំផុត)

ចាប់ពីពេលនេះទៅលោកអ្នកមិនបាច់បារម្ភចំពោះការចំណាយលើការប្រើប្រាស់អគ្គិសនីទៀតឡើយ ពីព្រោះបច្ចេកវិទ្យា Digital Inverter ជួយសន្សំសំចៃជូនលោកអ្នកបានខ្ពស់បំផុត និងធ្វើឱ្យម៉ាស៊ីនស្ងាត់ប្រើប្រាស់បានយូរអង្វែងផងដែរ។ ជាពិសេសក្រុមហ៊ុន សាមសុង ធានាលើ Digital Inverter Motor រហូតដល់ទៅរយៈពេល ១១ ឆ្នាំ ឯណោះ។

ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Drum ទ្វារចំហៀង
ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Drum ទ្វារចំហៀង
ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Drum ទ្វារចំហៀង
ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Drum ទ្វារចំហៀង
ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Drum ទ្វារចំហៀង
ស្រស់ស្រាយជាមួយ Samsung Drum ទ្វារចំហៀង

ដូច្នេះបើលោកអ្នកស្រឡាញ់សុខភាព គិតដល់ពេលវេលាជាចម្បង និងដើម្បីការបោកគក់កាន់តែទំនើប និងងាយស្រួលនោះ សូមជឿជាក់លើម៉ាស៊ីនបោកសម្លៀកបំពាក់ម៉ាក Samsung Drum នេះចុះពិតជាមិនខកបំណងឡើយ សូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]