កូរ៉េខាងត្បូង៖ Ma Dong Seok ជាតារាសម្ដែងប្រុស ប្រចាំប្រទេសកូរ៉េ ដែលមានវត្តមានក្នុងខ្សែភាពយន្តល្បីៗជាច្រើន ប៉ុន្តែរូបលោក ត្រូវបានមហាជនស្គាល់ច្រើន តាមរយៈ រឿងកូរ៉េដែលមាន ចំណងជើងថា «Train To Busan»។

កាលពីថ្ងៃទី២៣កន្លងទៅ គេក៏បានឃើញវត្តមាន របស់តារារូបនេះ អញ្ជើញចូលរួមក្នុងកម្មវិធី Cannes Films ប្រចាំឆ្នាំ២០១៩ផងដែរ។ អ្វីដែលពិសេស លោកបានប្រកាសជាសាធារណៈ អំពីមង្គលការរបស់លោក ជាមួយម្ចាស់បេះដូង ដែលជាតារាស្រីរួមដំបូលផលិតកម្មតែមួយ  គឺកញ្ញា Ye Jung Hwa មានវ័យ៣១ឆ្នាំ ​តែសម្រស់មិនចាញ់ក្រមុំអាយុ១៧ឆ្នាំនោះឡើយ។ 

ដោយឡែក តារាសម្ដែង Ma Dong Seok មានវ័យ៤៨ឆ្នាំបានបន្ថែមទៀតផងដែរថា តាមពិតលោកត្រូវរៀបការឆ្នាំ តែដោយសារមានភាពមមាញឹកពេក ទើបពិធីមង្គលការ ត្រូវពន្យាទៅឆ្នាំក្រោយបែបនេះ។

គួរបញ្ជាក់ថា គូស្នេហ៏មួយគូនេះ បានណាត់ជួបគ្នាតាំងពីឆ្នាំ២០១៦មកម្ល៉េះ ហើយបានកសាងអនុស្សាវរីយ៏ជាច្រើន។ លើសពីនេះ ទោះបីជា អាយុមានភាពខុសឆ្ងាយគ្នាបែបណា ក៏មិនមែនជាបញ្ហារារាំង ដល់ស្នេហារបស់ពួកគេនោះឡើយ។

បន្ទាប់ពីមានការប្រកាសបែបនេះ ធ្វើឲ្យហ្វេនៗរបស់លោក មានការអបអរសាទរនិងច្រណែន ជាខ្លាំង ដែល Ma Dong Seok ទទួលបានម្ចាស់ជីវិត ដែលមានសម្រស់ស្រស់ស្អាត និងចេះយល់ចិត្តដូច Ye Jung Hwa៕

Ye Jung Hwa
Ma Dong Seok
Ye Jung Hwa
Ma Dong Seok
Ye Jung Hwa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]